header ads

Sponsor

ពេលនេះអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក យឿន សូតអនុស្សាវរីយ៍ គ្រោងដាក់ពាក្យបណ្តឹងទៅនារីដែលជាពលករខ្មែរនៅកូរ៉េប្រសិនមិនលុបវីដេអូដែលថាធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោកនោះទេ ។ តារាចម្រៀងរូបនេះបាននិយាយថាលោកទុកឱកាសឱ្យនារីរូបនោះចំនួនពីរថ្ងៃលុបវីដេអូទាំងអស់នេះ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបស្រាប់ហើយថាប៉ុន្មានថ្ងៃមុននេះនារីម្នាក់ដែលមានឈ្មោះថា ស្រីនាង បានបង្ហោះវីដេអូនៅក្នុងតិកតុក ថានាង និងតារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ ជាគូស្នេហ៍និងគ្នារហូតនាងបានសម្រេចសាក់ឈ្មោះនិងរូបលោកនៅលើដៃថែមទៀតផង ។ ប៉ុន្តែយ៉ាងណាចុងក្រោយម្ចាស់បទ «ស្រមោច»រូបនេះបែរជានិយាយថាមិនដែលស្គាល់រូបនាងទៅវិញ ។

ជាមួយនឹងការលើកឡើងរបស់តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ បានធ្វើឱ្យនារីជាពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េនោះបានបង្ហាញវីដេអូពីទំនាក់ទំនងរវាងនាងនិង លោក យឿន សូតអនុស្សាវរីយ៍ ជាបន្តបន្ទាប់នៅតាមតិកតុក។

ប៉ុន្តែយ៉ាងណាកាលពីថ្ងៃទី ១៧ម្សិលមិញនេះអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អនុស្សាវរីយ៍ បាននិយាយនៅក្នុងវីដេអូថា លោកទុកឱកាសឱ្យនារីនោះចំនួនពីរថ្ងៃក្នុងការលុបវីដេអូបើមិនលុប នឹងសុំទោសជាសាធារណៈទេលោកនឹងធ្វើតាមផ្លូវច្បាប់។

ប៉ុន្តែលោកមិនបានប្តឹងដាក់គុកទេគឺទាមទារសំណងជំងឺចិត្តដែលយករូបលោកបង្ហោះបរិហាកេរ្តិ៍បែបនេះ ។ តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ថែមទាំងសង្កត់ធ្ងន់ថាកិតិ្តយសលោកមិនមែនអាចយកមកលេងសើចបែបនេះទេ ។ មិនខុសពីលើកមុនឡើយ តារាចម្រៀងសម្បុរស្រអែមរូបនេះនៅតែច្រានចោលទំនាក់ទំនងស្នេហាជាមួយនារីជាពលករខ្មែររស់នៅប្រទេសកូរ៉េរូបនោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post