header ads

Sponsor

ច្រើនឆ្នាំមកហើយតារាកំប្លែង ស្រីអ៊ីត នៅតែមិនទាន់ហ៊ានបើកចំហចំណងស្នេហ៍របស់ខ្លួនជាមួយតារាប្រុសលោក អ៊ុក ដារ័ត្ន បើទោះទំនាក់ទំនងពួកគេមានភាពស៊ីជម្រៅ និងមានការដឹងឮពីសំណាក់ចាស់ទុំហើយក្តី ។

មជ្ឈដ្ឋានទាំងក្នុងនិងក្រៅសិល្បៈសុទ្ធតែដឹងថា ស្រីអ៊ីត មានសម័្ពន្ធភាពពិសេសជាមួយតារាប្រុសលោក អ៊ុក ដារ័ត្ន តែកន្លងមកអ្នកទាំងពីរតែងច្រានចោលទំនាក់ទំនងមួយនេះ ។ ប៉ុន្តែយ៉ាងណាគេតែងឃើញអ្នកទាំងពីរលេចមុខរួមគ្នាយ៉ាងស្និទ្ធស្នាល។

យ៉ាងណាមិញសូម្បីនៅក្នុងថ្ងៃ ណាន ណាន កូនស្រី អ៊ីត ប្រឡងMiss Teen Cambodia 2023 គេក៏បានឃើញវត្តមានលោក អ៊ុក ដារ័ត្ន ចូលរួមអបអរដូចគ្រួសារតែមួយ ។ បើក្រឡេកមើលគណនីយរបស់លោក អ៊ុក ដារ័ត្ន ក៏មានដាក់រូបស្រីអ៊ីត និងកូនស្រី ណាន ណាន នៅក្នុងប្រូហ្វាលផងដែរ ។

អ្វីដែលកត់សម្គាល់ដ្បិតលោក អ៊ុក ដារ័ត្ន ហាក់បើកបង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួន ជាសាធារណៈមែន តែបើក្រឡេកមើលតារាកំប្លែង ស្រីអ៊ីត ឯណេះវិញហាក់មិនមានចេតនាចង់ទម្លាយរឿងនេះឡើយ ។ ដ្បិតមានវ័យខុសគ្នាតែមើលទៅសម្រស់របស់តារាកំប្លែង ស្រីអ៊ីត និងលោក អ៊ុក ដារ័ត្ន មិនមានអ្វីខុសប្លែកគ្នានោះទេ ។

ជាមួយគ្នានោះក៏មានមហាជនខ្លះលើកឡើងថាមិនមានអ្វីខុសទាស់ទេព្រោះអ្នកទាំងពីរសុទ្ធតែនៅលីវដូចគ្នា សំខាន់ឱ្យតែពួកគេស្រ ឡាញ់គ្នានិងយល់ចិត្តគ្នាទៅវិញទៅមកគ្រប់គ្រាន់ហើយអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះខ្វះអីតារាស្រីដែលមានគូស្នេហ៍អាយុប្អូនហើយកំពុងរស់នៅយ៉ាងមានក្តីសុខដែលមានដូចជាតារាពហុជំនាញ ខាត់ សុឃីម និងអ្នកនាង គង់ សុជាតិ ជាដើម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post