header ads

Sponsor

ភ្នំពេញ៖ មន្ទីរពេទ្យ ប៊ីធនកម្ពុជា ដែលគេស្គាល់ថា មន្ទីរពេទ្យនេះជាមន្ទីរពេទ្យចិន ត្រូវបានក្រសួងសុខាភិបាលសម្រេចបិទ និងត្រៀមចាត់វិធានការលើម្ចាស់មន្ទីរពេទ្យខាងលើ ក្រោយរកឃើញថា ដោយបានឱ្យគ្រូពេទ្យជាជនបរទេសដែលគ្មានអាជ្ញាបណ្ណពីគណៈគ្រូពេទ្យកម្ពុជា ទៅព្យាបាលអ្នកជំងឺរហូតស្លាប់បាត់បង់ជីវិតម្នាក់។

ក្រសួងសុខាភិបាលចាត់ទុកមន្ទីរពេទ្យនេះបានល្មើសយ៉ាងធ្ងន់ធ្ងរលើកិច្ចសន្យាអះអាងស្នើសុំបើកមន្ទីរពេទ្យជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថាអ្នកជំងឺម្នាក់ជាជនបរទេស បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រោយទទួលបានការព្យាបាលពីគ្រូពេទ្យក្នុងមន្ទីរពេទ្យខាងលើ ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រៀមចាត់វិធានការច្បាប់ជាធរមានចំពោះម្ចាស់ទីតាំងខាងលើ និងគ្រូពេទ្យពាក់ព័ន្ធផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានណែនាំ ដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post