header ads

Sponsor

មានការចាប់អារម្មណ៍ក្រោយបានឃើញអតីត MGC 2020 លីវ ជីលីទទួលរងការរិះគន់ពីសំណាក់មហាជនក្រោយពីនាងបានសម្តែងការសោកស្តាយចំពោះបវរកញ្ញា អ៊ិន លក្ខិណា​ ដែលមិនអាចក្លាយជាម្ចាស់គ្រងមកុដតម្លៃ២៧ម៉ឺនដុល្លារសហរដ្ឋអាមេរិកដោយទទួលបានត្រឹ មលំដាបរងទីពីរ។ក្នុងនោះក៏មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមថា លីវ ជីលី ជាបវរកញ្ញានាំភ្លើង ។

កម្មវិធី MGC 2023 បានប្រព្រឹត្តទៅដោយរលូនកាលពីថ្ងៃទី ១៩យប់មិញនេះដោយម្ចាស់មកុដ បានទៅលើបវរកញ្ញាដ៏ស្រស់ស្អាត ភឹម ស្រីនោ តំណាងឱ្យទីក្រុងភ្នំពេញដែលកញ្ញាមានវ័យ ២៤ឆ្នាំ និងមានសមត្ថភាពចេះភាសាអង់គ្លេស និងភាសាថៃ ។

ក្រោយពីរកឃើញម្ចាស់មកុដ ដ៏ស្រស់សោភា MGC 2023 ស្រាប់តែ MGC 2020 លីវ ជីលី បានបង្ហោះសារនៅក្នុងហ្វេសប៊ុកនាងថា«បងចូលរួមសោកស្តាយដែលអូនមិនបានមកុដ​ អ៊ិន លក្ខិណា បងសោកស្តាយខ្លាំងបំផុត»។

សារជាសារធារណៈរបស់ស្រីស្អាត លីវ ជីលី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភាគច្រើនជាអ្នកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញការមិនពេញចិត្តដោយនាំគ្នារិះគន់នាងចំៗថា«ធ្វើដល់ miss grand មកផុសនាំភ្លើង»« Miss នាំភ្លើង» «ស្ដាយ មើលអត់ចេះវិភាគ គេរើសអ្នកណាជាប់ហើយគេគិតថាម្នាក់និងហើយសាកសម ពូកែស្ដាយណាស់ Miss»។

ក្រោយពីទទួលការរិះគន់ជាច្រើនពីសំណាក់អ្នកមហាជន អតីតបវរកញ្ញា លីវ ជីលី បានបង្ហាញការអបអរដល់ម្ចាស់មកុដ MGC 2023 កញ្ញា ភឹម ស្រីនោ ព្រមទាំងបានលើកឡើងថាគ្រាន់តែសម្តែងការសោកស្តាយក៏ខុសនាងមិនបាននៅខាងបវរកញ្ញាណាម្នាក់ទេសុទ្ធតែជាប្អុនៗទាំងអស់ ។ មិនមែនជាលើកដំបូងទេ ជារឿយៗ លីវ ជីលី ត្រូវគេសម្គាល់ថានាងតែងទទួលរងការរិះគន់ជាច្រើនពីសំណាក់មហាជន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post