header ads

Sponsor

ក្រោយចេញពីមន្ទីរពេទ្យភ្លាមអតីតពិធីការិនី វីជេ អាណូ បានចេញមករកស៊ីទាំងមុខរបួសមិនទាន់ជាសះស្បើយ ។ ប៉ុន្តែយ៉ាងណាគេសម្គាល់ឃើញនាងមានទឺកមុខស្រស់ស្រាយឡើងវិញ ដែលទាំងនេះជាកម្លាំងចិត្តដែលបានមកពីកូនៗនិងមិត្តភក្តិជាច្រើន ។

អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិក្នុងសិល្បៈ បានបង្ហាញក្តីរីករាយក្រោយឃើញ អតីតពិធីការិនីប្រចាំទូរទស្សន៍បុស្តិលេខ៣ អាណូ បានបង្ហាញភាពរឹងមាំក្រោយចេញពីព្យាបាលមុខរបួសដែលបានគិតខ្លីនាពេលកន្លងមក ។

ជាមួយទឹកមុខស្រស់ស្រាយឡើងវិញ អាណូ បាននិយាយថានាងមានតែដើរទៅមុខដោយខិតខំពង្រឹងការងាររកស៊ីហើយអ្វីដែលធ្វើឱ្យនាងប្រឹងប្រែងបែបនេះដោយសារមានកូនៗជាកម្លាំងចិត្តដ៏ធំ ។បន្ថែមពីលើនេះអតីតពិធីការិនីរូបនេះក៏បានបង្ហា ញការអរគុណដល់មិត្តភក្តិក្នុងសិល្បៈដែលបានផ្តល់ជាកម្លាំងចិត្តនិងជួយឧបត្ថម្ភជាទឹកប្រាក់ដល់រូបនាងនាពេលកន្លងមក ។

គេចាំបានថាកាលពីជាង ១០ថ្ងៃមុន វីជេអាណូ បានឡាយវីដេអូគិតខ្លីដោយសាររងសម្ពាធផ្លូវចិត្តខ្លាំង តែជាសំណាងល្អរបួសទាំងនោះមិនបានប៉ះពាល់ដល់អាយុជីវិតនោះឡើយ ។ បើតាម​  ការរៀបរាប់របស់ អាណូ កន្លងមកការធ្វើបែបនេះមិនមែនជាលើកទីមួយសម្រាប់នាងទេគឺច្រើនលើកមកហើយ ។ ប៉ុន្តែពេលនេះ អាណូ បានបង្ហាញជំហរច្បាស់លាស់ដោយឈប់គិតខ្លីបែបនេះហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post