header ads

Sponsor

ថ្មីៗនេះភរិយារបស់តារាកំប្លែងកំពុងមានប្រជាប្រិយភាពនាយ ពាក់មី បានបង្ហាញវត្តមាននៅក្នុងកម្មវិធី 3 Fun ដោយក្នុងនោះអ្នកស្រីបានបង្ហាញនូវការអរគុណដល់ នាយពាក់មី ជាស្វាមីដែលបានជួយជីវិតរបស់នាងម្តងទៀតក្រោយជួបបញ្ហាបន្ទាប់ពីព្យួរសេរ៉ូមឱ្យស្បែកសនៅហាងកែសម្ជស្សមួយរួចមក ។

អ្នកស្រី ជា សុធីម ដែលជាភរិយា នាយពាក់មី បានប្រាប់ថាបើកុំតែបាន នាយពាក់មី ប្រហែលជាអ្នកស្រី មិនមានជីវិតទេព្រោះក្រោយពេលមានបញ្ហា នាយពាក់មី បានធ្វើដំណើរពីកន្លែងថតដែលនៅម្តុំជម្ពូរវ័ន្តជូនអ្នកស្រីមកមន្ទីរពេទ្យកាល់មែត្រភ្លាមៗតែម្តង ។

​មិនតែប៉ុណ្ណោះ នាយពាក់មី ក៏បានផ្តល់កម្លាំងចិត្តដល់ខ្លួនជាច្រើនថែមទៀផង ។ ក្រោយជួបរឿងអកុសលមួយនេះ ជា សុធីម បាននិយាយថាអ្នកស្រីដូចជាបានរស់ឡើងវិញម្តងទៀត ហើយក៏សន្យានឹងមិនឱ្យរឿងមួយនេះធ្លាក់មកលើខ្លួននិងកូនម្តងទៀតឡើយ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះអ្នកស្រី ជា សុធីម បាននិយាយបន្តនៅក្នុងកម្មវិធីនេះថាអ្នកស្រីពិតជាអរគុណដល់ នាយពាក់មី ជាស្វាមីខ្លាំងណាស់ហើយចាប់ពីពេលនេះទៅអ្នកស្រីនឹងឈប់ខឹងឬរករឿង នាយពាក់មី ទៀតហើយលោកចង់ធ្វើអ្វីគឺអ្នកស្រីយល់ព្រមតាមទាំងអស់ ។

មិនតែប៉ុណ្ណោះ ជា សុធីម ក៏បានសុំទោសដល់ស្វាមី នូវរឿងរ៉ាវមិនល្អដែលអ្នកស្រីបានធ្វើដាក់ស្វាមីនាពេលកន្លងមក ។ ជាចុងក្រោយ ជា សុធីម បាននិយាយថាគ្រប់គ្នាសុទ្ធតែដឹងថា នាយពាក់មី ខិលនិងស្រីច្រើន តែហេតុអ្វីអ្នកស្រីអាចទ្រាំបានដោយសារលោកមានចំណុចល្អច្រើនហើយអាក្រក់តែរឿងមួយនេះ ។ គួរបញ្ជាក់ថាក្នុងចំណោមតារាកំប្លែងស្រករក្រោយ នាយពាក់មី តែងលេចឮទំនាក់ទំនងស្នេហាជាមួយតារាស្រីស្អាតៗជាច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post