header ads

Sponsor

ដ្បិតអ្នកសិល្បៈមួយភាគធំបានងាកទៅកើបប្រាក់ចំណូលតាមរយៈការផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញក៏ពិតមែន តែបើគេក្រឡេកមកមើលតារាចម្រៀងកំលោះតូចលោក លឹម តិចម៉េង បានប្រកាន់ជំហរមិនទទួលយកការឃោសនាការងារមួយនេះព្រោះមិនចង់បន្សល់ឈ្មោះ...។

ក្នុងនាមជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទីបី លឹម តិចម៉េង ទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់មហាជនជាច្រើនដោយសារលោកមានទាំងសមត្ថភាពនិងអាកប្បកិរិយាចេះឱនលំទោនគោរពរៀមច្បងគួរឱ្យស្រឡាញ់។ទាំងនេះហើយដែលធ្វើឱ្យតារាចម្រៀងរូបនេះកាន់តែមានទីផ្សារការងារខ្ពស់ដោយទទួលបានការចេញច្រៀងជាបន្តបន្ទាប់នៅតាកម្មវិធីនានាដែលធ្វើឱ្យលោកកាន់តែរកចំណូលបានកាក់កបគួរសមមិនចាញ់តារារួមទ្រនំប៉ុន្មានឡើយ ។

អ្វីដែលគួរឱ្យសរសើរថ្មីៗនេះ លឹម តិចម៉េង បានប្រកាសថាមិនទទួលយកការផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញឡើយព្រោះ លោកយល់ថានេះជាគុណធម៌ជីវិតរបស់មនុស្ស ។

ជាក់ស្តែងថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានប្រកាសជាសាធារណៈថា«សូមអធ្យាស្រ័យដល់បងៗការងារ ល្បែងស៊ីសង Online ព្រោះខ្ញុំមិនចង់អោយមនុស្សជំនាន់ក្រោយមើលគំរូ នឹង មិនចង់បន្សល់ឈ្មោះ…ទៅថ្ងៃក្រោយទេ សូមយោគយល់មិនថាថ្ងៃនេះថ្ងៃក្រោយគឺ១ជីវិតខ្ញុំនៅតែប្រកាន់គោលការណ៍មួយនេះជារៀងរហូត ពីខ្ញុំបាទ លីម តិចម៉េង សូមបងប្អូនដែលទទួលការងារនេះ នឹង ម្ចាស់ល្បែងស៊ីសង online ទាំងអស់មេត្តាអធ្យាស្រ័យ គោលបំណងខ្ញុំគ្រាន់តែចង់អោយបងប្អូនទូទាំងប្រទេសយល់ថា គុណធម៌ជីវិត វាពិតជាសំខាន់ក្នុងនាមជាមនុស្ស»។

ការប្រកាន់នូវជំហរមួយនេះរបស់ លឹម តិចម៉េង បានធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តព្រោះតារាតិចណាស់ដែលមានទឹកចិត្តដូចរូបលោកដែលកន្លងមកមានដូចជាអ្នកនាងខាត់ សុឃឺម និងតារាសម្តែង កុល ដាវី ជាដើម ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post