header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមក្រោយពីស្ងាត់ៗស្រាប់ តែគេឃើញស្រីស្អាត សេង សុឃីម ដែលជាអតីតគូស្នេហ៍ នាយចឺម បានបង្ហាញរូបភាពកំពុងពពោះយ៉ាងស្រស់ស្អាតនៅក្នុងបណ្តាញសង្គម ។ ប៉ុន្តែយ៉ាងណាភ្លាមៗនោះតារាសម្តែងស្រីសាច់សខ្ចីរូបនេះក៏បានលុបរូបភាពទាំងនោះវិញភ្លាមៗដែរ។

គួរបញ្ជាក់ថាក្រោយចែកផ្លូវជាមួយ នាយចឺម មកគេមិនដែលឃើញអ្នកមេម៉ាយសាច់សខ្ចី សេង សុឃីម បង្ហាញមុខបុរសណាម្នាក់ជាគូស្នេហ៍ថ្មីនោះទេ តែជារឿយៗនាងតែងរំឮកអនុស្សាវរីយ៍ជាមួយ នាយចឺម ជាអតីតដែលធ្វើឱ្យមានការលើកឡើងថា សេង សុឃីម នៅតែស្រឡាញ់ នាយចឺម ។

ប៉ុន្តែអ្វីដែលធ្វើឱ្យហ្វេន ហ្វេន មានការភ្ញាក់ផ្អើលនោះកាលពីថ្ងៃទី ៣០ យប់មិញនេះ សេង សុឃីម បានបង្ហាញរូបភាពមួយសន្លឹកដែលមានពោះខ្ទាតធំអមដោយសារដែលមានអត្ថន័យថា«កូនមិនមែនបន្ទុក តែខ្ញុំជាម្តាយរីករាយនៅមើលថែគាត»។ រូបភាពមួយសន្លឹកនេះក៏ទទួលបានការចាប់អារម្មណ៍និងជូនពរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន តែភ្លាមៗនោះ សេង សុឃីម ក៏បានលុបរូបភាពទាំងនោះទៅវិញ។

ទោះបីជាយ៉ាងនេះក្តី គេមិនដឹងថាតើរូបភាពកំពុងមានផ្ទៃពោះរបស់ សេង សុឃីម នៅពេលនេះជាការពិត ឬក៏ជារូបភាពដែលនាងកំពុងសម្តែងរឿងឬបែបណានៅឡើយទេ ។ដូចដឹងស្រាប់ហើយថាក្រោយចែកផ្លូវជាមួយតារាចម្រៀង នាយចឺម  សេង សុឃីម ហាក់មិនសូវមានឈ្មោះល្បីល្បាញដូចមុននោះទេ ។ ប៉ុន្តែយ៉ាងណាតារាកូនកាត់អ៊ីស្លាមរូបនេះនៅតែបន្តលេចមុខនៅក្នុងការងារឃោសនាផលិតផលនានាជាហូរហែ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post