ដ្បិតមានស្វាមីជាតារាសម្តែងដែលមានរូបរាងស្រស់សង្ហានិងមានឈ្មោះល្បីក៏ពិតមែន តែភរិយារបស់តារាសម្តែង ឃឺម ហ្សានីត តែងបើកចិត្តទូលាយនឹងបង្ហាញនូវការជឿជាក់ដល់ស្វាមីដោយមិនមានការប្រចណ្ឌនោះទេ ។ ក្នុងនោះភរិយារបស់តារារូបនេះបាននិយាយថាអ្នកនាងបែងចែករឿងការងារនឹងរឿងផ្ទាល់ខ្លួន ។
ជឿជាក់ថាអ្នកគាំទ្រនិងនិយមតាមដានភាពយន្តភាគនៅក្នុងស្ថានីយទូរទស្សន៍នានាប្រាកដជាបានស្គាល់តារាសម្តែងរូបរាងខ្ពស់ស្រឡះលោក ឃីម ហ្សានីត ដែលតែងតែងបង្ហាញសមត្ថភាពនិងទេពកោសល្យនៅក្នុងរឿងជាច្រើនក្នុងតំណែងជាតួឯក។
រឿងភាគខ្លះគេសម្គាល់ឃើ ញថាលោកសម្តែងជាតួអង្គព្រាននារីដោយមានឈុតឆាកស្នេហាស្រើបស្រាលជាច្រើនជាមួយតួស្រី តែយ៉ាងណាតារារូបនេះហាក់ទទួលបានការជឿជាក់ពីសំណាក់ភរិយារបស់លោកដោយមិនមានការហាមឃាត់ឬប្រចណ្ឌអ្វីឡើយ។ទាំងនេះហើយធ្វើឱ្យជីវិតប្តីប្រពន្ធរបស់លោ ក ឃឺម ហ្សានីត និងភរិយាជាអ្នកគ្រូពេទ្យនោះកាន់តែមានក្តីសុខនិងសុភមង្គលដែលសព្វថ្ងៃ ពួកគេក៏ទទួលបានចំណងដៃកូនស្រីមួយដែលមានវ័យជិតពីរឆ្នាំទៀតផង ។
ទាក់ទងជាមួយរឿងនេះភរិយារបស់តារាសម្តែងលោក ឃីម ហ្សានីត បាននិយាយជាសាធារណៈនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា«ចានក្នុងរាវតែងប៉ះទង្គិច តែសំខាន់យើងត្រូវចេះបែងចែក រវាងកាងារនឹងរឿងផ្ទាល់ខ្លួន អគុណបងដែលផ្ដល់ភាពស្មោះត្រង់ នឹងទំនុកចិត្តដល់អូននឹងកូន ជូនពរបងជោគជ័យលើវិថីមួយនេះ»។
បន្ថែមពីការលើកឡើងរបស់ភរិយាលោក ឃីម ហ្សានីត បានបង្ហាញការអរគុណដល់ភរិយាព្រោះបើអ្នកនាងមិនមានភាពជឿជាក់ចំពោះរូបលោកប្រហែលលោកមិនបានប្រឡូកការងារសម្តែងដោយរលូនរហូតដល់បច្ចុប្បន្ននោះទេ ៕