header ads

Sponsor

រឿងរបស់អតីតអ្នកប្រដាល់វ័យ ៤៧ឆ្នាំលោក បឺត សំរេច ដែលអះអាងថាជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កាន់តែឡើងកម្តៅក្រោយតារាចម្រៀង សុះ ម៉ាច បានព្រលយថាមិនយូរទេសមាជិកគ្រួសារលោក ស៊ឺន ស៊ីសាមុត នឹងចេញមុខតបតជាមួយលោក  បឺត សំរេច ក្រោយរក្សាភាពស្ងប់ស្ងាត់ច្រើនខែ ។

ក្រោយពីបានឃើញការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច ដែលបង្ហាញការហួសចិត្តនឹងឈឺចាប់ចំពោះគ្រួសារលោក ស៊ីន ស៊ីសាមុត ខណៈលោក បឺត សំរេច  បាននិយាយកុហកចំពោះអ្នកស្រី ស៊ីន យុទ្ធនា ជាកូនស្រីច្បងរបស់អធិរាជចំពោះការទារប្រាក់២ម៉ឺនដុល្លារជាថ្នូរនឹងការធ្វើតេស្តតាមបែបវិទ្យាសាស្រ្ត DNA។

ជាមួយគ្នានោះលោក សុះ ម៉ាច បានបញ្ជាក់ថាមិនយូរទេក្រុមគ្រួសាររបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នឹងចេញមុខឆ្លើយតប ព្រោះដោយសាររឿងនេះបានធ្វើឱ្យលោកយាយ ខាវ ថងញ៉ុត ដែលកំពុងមានវ័យជរានិងមានជំងឺនោះកាន់តែពិបាកចិត្តខ្លាំងនឹងស្រកទំងន់ដល់ទៅ ៦គីឡូថែមទៀត។

ហាក់បង្ហាញអារម្មណ៍ហួសចិត្តលោក សុះ ម៉ាច ថាស្តាយក្រោយណាស់ដែលលោកជឿបុគ្គលមួយនេះ ហើយការដែលលោកចេញមុខនិយាយរឿងនេះមិនមែនដើម្បីផលប្រយោជន៍អ្វីទេហើយលោកក៏មិនដែលចេញមុខនិយាយអ្វីដែរ តែចំពោះរឿងគ្រួសារអធិរាជលោកសុំចេញមុខការពារយុត្តិធម៌ហើយ។

ជាមួយការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច ក៏មានមតិលើកឡើងជាច្រើនសុំឱ្យលោក ជួយសម្របសម្រួលឱ្យអ្នកស្រី ស៊ីន យុទ្ធនា និងលោក បឺត សំរេច ធ្វើDNA ដើម្បីឱ្យបានលទ្ធផលច្បាស់លាស់កុំឱ្យកាន់តែវែងឆ្ងាយបំពុលសង្គមតទៅទៀត ។ ណាមួយតម្លៃនៅក្នុងការធ្វើតេស្តបែបវិទ្យាសាស្ត្រនេះក៏សមរម្យប្រមាណជា៣០០ដុល្លារសម្រា ប់មនុស្សពីរនាក់។ លោក សុះ ម៉ាច ក៏បានផ្តាំទៅលោក បឺត សំរេច ថាលោកមិនចង់ឈ្នះចាញ់អ្វីទេ តែសូមឱ្យលោក បឺត សំរេច ឈប់និយាយរឿងឪពុកកូនទៀតទៅព្រោះសព្វថ្ងៃ លោកក៏មានបានតាមបំណងហើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post