header ads

Sponsor

យោងតាមការចុះផ្សាយពីទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបំភ្លឺឱ្យដឹងថា៖

«ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ទៅនឹងបណ្តាញសារព័ត៌មាន និងគេហទំព័រមួយចំនួន បានបង្ហោះមានខ្លឹមសារថា៖

នគរបាលក្រុងតាខ្មៅថា ក្មេ.ងស្ទា.វ២នាក់ ដែលចាប់ខ្លួនរឿងដេ.ញវា.យ និងគ.ប់ដុំ.ថ្មផ្អើលទាំងកណ្តា.លយប់ ត្រូវតុលាការដោះ.លែ.ង ពួកគាត់ថាអស់កម្លាំងតាមបង្រ្កា.បបទ.ល្មើសទៀតហើយ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិ.សេ.ធទាំងស្រុងចំពោះខ្លឹមសារដែលបានចុះផ្សាយនេះ គឺមន្រ្តីនគរ.បាលយើងមិនបានធ្វើការបញ្ជាក់ដូចបានចុះផ្សាយនេះទេ។

ចំពោះការឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ជាការដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថាប័នតុលា.ការ គឺជាសមត្ថ.កិច្ចរបស់តុលា.ការអនុវត្តនីតិវិធីតាមផ្លូវច្បា.ប់។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post