header ads

Sponsor

(ភ្នំពេញ)៖ រឿងរ៉ាវដែលល្បីនៅលើបណ្ដាញសង្គមដែលថាផ្ដើមពីការជិះម៉ូតូមិនប្រយ័ត្នទៅប៉ះរថយន្តស៊េរីទំនើប៥៧០ ឈានដល់ហិង្សាទះកំផ្លៀងនោះ ពេលនេះឈានដល់ការបញ្ចប់វិវាទហើយ បើយោងតាមលិខិតស្នើសុំបញ្ចប់រឿងទ្វេភាគី តែបើតាមលោក ផែងវណ្ណៈ បានបង្ហោះឱ្យដឹងយោងតាមលោក​វរៈសេនីយ៍​ នង​ សាប៊ុង​ ប្រធាននគរបាល​ប៉ុស្តិ​ទួលសង្កែ១​ ថា សំណុំរឿងនេះត្រូវ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ ចាត់ការ​បន្ត ទោះបី​អ្នកគ្រូពេទ្យ​ប្រឹងលួងលោម​ជនរងគ្រោះមកបញ្ចប់ហេីយក្ដី​។

យោងលិខិតដកពាក្យឈប់ប្ដឹង និងបញ្ចប់រឿង រវាងលោកស្រី​ អយ​ ឆវឌ្ឍនី និងយុវជនអ្នកបើកម៉ូតូ ដែលធ្វើឡើង កាលពីល្ងាចទី០៤ ខែ កញ្ញា ឆ្នាំ២០២៣ បានបង្ហាញឱ្យដឹងថា ជម្លោះយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គម រយៈពេល៤ថ្ងៃមកនេះ ត្រូវបានបញ្ចប់ ដោយស្មើភាពគ្នា មិនមានអ្នកឈ្នះ និងមិនមានអ្នកចាញ់ ហើយក៏ពុំមានការបង់ប្រាក់ឱ្យភាគីណាមួយដែរ។

សូមជម្រាបជូនថា ទំនាស់មួយនេះ ផ្ដើមពីយុវជនម្នាក់ ជិៈម៉ូតូជ្រុលបុក រថយន្តទំនើប១គ្រឿង ដែលកំពុងចតស្ងៀមក្នុង មន្ទីរសំរាកព្យាបាល និងសម្ភព ឥន្ទ្រទេវី១ ស្ថិតនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីព្រឹកព្រលឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដោយម៉ូតូបង្កម៉ាកនិចពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1GW.5701 បើកបរដោយឈ្មោះ ហឿន​ សុខរតណី​ ភេទប្រុសអាយុ​១៩​ឆ្នាំ នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំណែករថយន្ត​រងគ្រោះម៉ាក Lexus 570 សេរី​ឆ្នាំ​២០១១​ ឡេីង​សេរី​គូរូ ពណ៌ខ្មៅ ពាក់ផ្លាក​លេខ​ កម្ពុជា​ -​CEO.TGN1 រងការខូចខាត ដែលទើបនឹងទិញមុនកើតហេតុ២ថ្ងៃ ជាកម្មសិទ្ធរបស់លោកស្រី​ អយ​ ឆវឌ្ឍនី អាយុ៣៨ឆ្នាំ ម្ចាស់”មន្ទីរសំរាកព្យាបាល និងសម្ភព ឥន្ទ្រទេវី១”ដែលមានទីតាំងកន្លែងកើតហេតុ។

ករណីនេះក្រោយកើតហេតុភ្លាមៗ ភាគីអ្នកបើកម៉ូតូបង្ក បានចោទប្រកាន់ម្ចាស់រថយន្តថា ទះកំផ្លៀងខ្លួនចំនួន៥ដៃ រួចដាក់ច្រវ៉ាក់ម៉ូតូទុក ដើម្បីទារសំណងចំនួន៥០០$ ហើយការចោទប្រកាន់នេះ បានល្បីនៅលើបណ្ដាញសង្គម ជាហេតុនាំឱ្យមហាជន រិៈគន់មកលើភាគី ម្ចាស់រថយន្ត ហើយជាមួយគ្នានោះ ភាគីម្ចាស់ម៉ូតូក៏បានប្ដឹង ភាគីម្ចាស់រថយន្ត ទៅសមត្ថកិច្ចមូលដ្ឋាន ពីបទហិង្សាទះកំផ្លៀងខ្លួនចំនួន០៥ដៃផងដែរ។

តែជុំវិញនឹងរឿងនេះ លោកស្រី​ អយ​ ឆវឌ្ឍនី បានថ្លែងថា លោកស្រីពុំបានទះកំផ្លៀង អ្នកជិៈម៉ូតូ ដូចការចោទប្រកាន់នោះទេ ហើយលោកស្រី ជាជនរងគ្រោះ ព្រោះគេមកបង្កហេតុដល់ក្នុងផ្ទះ លោកស្រី​ អយ​ ឆវឌ្ឍនី អះអាងទៀតថា ការដាក់ច្រវ៉ាក់ម៉ូតូ គឺសន្តិសុខ ខណៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចមកពិនិត្យហើយ មិនមានការទះកំផ្លៀងនោះឡើយ។

ទោះយ៉ាងណាក្ដី រហូតមកដល់ល្ងាចទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ជម្លោះមួយនេះត្រូវបានបញ្ចប់ ដោយសន្តិវិធី និងស្មើភាពគ្នានៅដែនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែទី១៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post