header ads

Sponsor

រហូតមកដល់ពេលនេះអតីតគូស្នេហ៍តារាចម្រៀង ហ្សូណូ អ្នកនាង ចាន់ សុផានី កំពុងដើរដល់ផ្លូវទ័លដោយអ្នកនាងមិនមានលទ្ធភាពបង់ថ្លៃសិក្សាកូនស្រីនៅសាលាឯកជន ។ មិនតែប៉ុណ្ណោះសូម្បីតែពាក្យបណ្តឹងដែលអ្នកនាងបានប្តឹងទៅលោក ហ្សូណូ ជាច្រើនខែមកហើយនោះក៏ស្ងាត់ឈឹងថែមទៀត។ 

គេចាំបានថាអ្នកនាង ចាន់ សុផានី បានដាក់ពាក្យបណ្តឹងទៅតារាចម្រៀង ហ្សូណូ នៅសាលាដំបូងពីបទ«បោះបង់អនីតិជន» តែរហូតមកដល់ពេលនេះបណ្តឹងរបស់អ្នកនាងមិនទាន់ត្រូវបានតុលាការលើកយកមកកាត់ក្តីនៅឡើយទេ ។ អ្វីដែលធ្វើឱ្យ ចាន់ សុផានី កាន់តែអស់សង្ឃឹមនោះសព្វថ្ងៃ អ្នកនាងត្រូវរ៉ាប់រងនូវការចំណាយជាច្រើន ជាពិសេសថ្លៃសាលាកូនស្រីដែលមានចំនួនច្រើនគួរសម ។ ខណៈសព្វថ្ងៃមុខរបររបស់នាងក៏មិនដំណើរការល្អផងដែរ ។ ចាន់ សុផានី ធ្លាប់ប្រាប់ថាក្រោយមានបញ្ហាលោក ហ្សូណូ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយកូនស្រី មុនីផ្កា ផងដែរ ។ 

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ ចាន់ សុផានី ក៏បានបង្ហាញរូបភាពកូនស្រីរបស់ខ្លួនដែលកំពុងមានជំងឺបាក់ទឹកចិត្តខ្លាំងដោយនាងតូចឧស្សាហ៍វិលមុខដែលមើលទៅពិតជាគួរឱ្យអាណិតជាខ្លាំង ។ក្នុងនាមជាម្តាយ ចាន់ សុផានី បានបង្ហាញសារលើកទឹកចិត្តដល់កូនស្រីជាទីស្រឡាញ់របស់ខ្លួនថា« ស៊ូៗណាកូន!!ម៉ាក់សូមអោយកូនឆាប់ជាសូមអោយកូនក្លាហានបន្តដំណើទៅមុខទៀតកុំភ័យខ្លាចថ្ងៃមួយកូននឹងទទួលបានកាដូដ៍ថ្លៃថ្លារពីការតស៊ូររបស់កូនម៉ាក់ស្រឡាញ់កូន»។

គួរំឮកដែរថាកន្លងមកអតីតគូស្នេហ៍តារាចម្រៀង ហ្សូណូ អ្នកនាង ចាន់ សុផានី ធ្លាប់លើកឡើងថាអ្នកនាង មានបំណងប្តូរនាមត្រកូលកូនស្រីសព្វថ្ងៃដែលកំពុងប្រើនាមត្រកូល លោក ហ្សូណូ ជាឪពុក ។

ជាមួយគ្នានោះក៏មានមហាជនមួយចំនួនបានបង្ហាញក្តី អាណិតអាសូរដល់កូនស្រីរបស់ ចាន់ សុផានី ព្រោះនាងតូចជាក្មេងស្រីដែលឆ្លាតរៀនពូកែ ហើយថែមទាំងមានទេពកោសល្យសិល្បៈដូចលោក ហ្សូណូ ជាឪពុកផងដែរ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post