header ads

Sponsor

មិនទាន់ចប់ទេតារាចម្រៀង សុះ ម៉ាច បានបង្ហោះសារយ៉ាងវែងដែលអះអាងថាជាការណែនាំបង្រៀនដល់កូនប្រុសរបស់លោកតែប៉ុណ្ណោះ ។សារនោះក៏បានលើកឡើងថា(គំរបក្តៅមិនប្រាកដថាឆ្នាំងមិនក្តៅនោះទេបើយើងប៉ះតែម្ខាង រីឯការពិតក៏មិនស្ថិតនៅតែម្ខាងនោះដែរបើយើងមិនដឹងច្បាស់ពីម្ខាងទៀត..។ សារនេះហាក់បង្កប់ន័យជ្រៅនឹងមានចេតនាចង់តបទៅនឹងការលើកឡើងរបស់ឯកឧត្តម ថៃ នរៈសត្យា ។

ក្រោយពីឯកឧត្តម ថៃ នរៈសត្យា បានណែនាំឱ្យលោក បឺត សំរេច ឈប់តបតទៅនឹងការរិះគន់ទាំងអស់របស់មហាជនដោយប្រៀបទៅនឹងពាក្យបុរាណខ្មែរថា គូថឆ្នាំងមិនក្តៅ មកក្តៅឯ គ្របនោះ។

ស្រាប់តែលោក សុះ ម៉ាច ដែលបានអះអាងថានឹងចេញមុខការពារយុត្តិធម៌ជូនគ្រួសារអធិរាជសំឡេងមាស ស៊ឺន ស៊ីសាមុត នោះ បានបង្ហោះសំណេរដែលបង្កប់ន័យជ្រៅថា «កូនប្រុសសម្លាញ់សម័យនេះសម្ភារៈដណ្តាំស្លរ ជាពិសេសឆ្នាំងបាយដែលដាំបែបបុរាណប្រើអុសឬធ្យូងពេលដែលឃើញភ្លើងនៅពីក្រោមយើងដឹងថាក្តៅ តែបើមិនឃើញងងើកភ្លើងនៅពីក្រោមក៏មិនប្រាកដថាមិនក្តៅនោះទេជួនកាលគេទើបពន្លត់ព្រោះខ្លាចខ្លោចបាយដែលឆ្អឹនហើយ បើកូនប៉ះពាល់វាមិនថាតួឆ្នាំងឬគំរបអាចក្តៅរលាកក៏មានដែរ (គំរបក្តៅមិនប្រាកដថាឆ្នាំងមិនក្តៅនោះទេបើយើងប៉ះតែម្ខាង រីឯការពិតក៏មិនស្ថិតនៅតែម្ខាងនោះដែរបើយើងមិនដឹងច្បាស់ពីម្ខាងទៀតធ្វើជាមនុស្សត្រូវចេះថ្លឹងថ្លែងរកការពិតទើបសមជាមនុស្សថ្លៃថ្នូរកុំជោរងប់ងុលខ្វះការពិចារណា។

ជំពូកមនុស្សក្នុងសង្គមយើងសព្វថ្ងៃ ជាពិសេសមនុស្សដែលយើងធ្លាប់ស្គាល់រាប់អាន ស្និទ្ធ ស្នាលយើងមិនអាចស្គាល់ចិត្តគេនោះទេ ថ្ងៃណាមួយយើងអាចនឹងរងគ្រោះដោយសារគេ មិនខានក៏នឹងមាន។វាខុសពីសត្វសាហាវ ដែលយើងដឹងពីសារជាតិសន្តានរបស់ពួកវាធ្វើឱ្យយើងប្រុងប្រយ័ត្នជាមុន។ចេះតែណែនាំកូនទៅព្រោះគ្នានៅក្មេងឱ្យចេះប្រុងប្រយ័ត្ននិងចេះរក្សាសច្ចធម៌ គុណធម៌ និងយុត្តិធម៌។

ពេលវេលាបានបង្រៀនខ្ញុំឱ្យស្គាល់មនុស្សជុំវិញខ្លួនឯងបានច្រើននិងច្បាស់ នៅពេលដែលខ្ញុំឈឺឆ្អាលចង់ស្វែងរកការពិតនិងយុត្តិធម៌ក្នុងរឿងអ្នកដទៃដែលខ្ញុំគោរពស្រឡាញ់ ទោះបីកន្លងមកនិងឥឡូវដើម្បីជាបទពិសោធន៍បង្រៀនដល់កូនៗ»។ តាមរយៈសារមួយនេះគឺជាចេតានរបស់លោក សុះ ម៉ាច ចង់ឆ្លើយតបទៅនឹងឯកឧត្តម ថៃ នរៈសត្យា ដែលើកឡើងថា«គូថឆ្នាំងមិនក្តៅ មកក្តៅឯគ្រប»។

អ្វីដែលចាប់អារម្មណ៍ក្រោយមហាជនជាច្រើនបានសំណូមពរឱ្យតារាចម្រៀង សុះ ម៉ាច ដែលពេលនេះត្រូវបានលោកយាយ ខាវ ថងញ៉ុត សុំធ្វើជាកូនធម៌ឱ្យជួយសម្របសម្រួលដើម្បីឱ្យរឿងរ៉ាវឆាប់បញ្ចប់ដោយការធ្វើតេស្ត DNA រវាង បឺត សំរេច និងអ្នកស្រី ស៊ីន យុទ្ធនា នោះ ត្រូវបានលោក សុះ ម៉ាច ប្រាប់ថារឿងនេះនឹងបញ្ចប់ឆាប់ៗព្រោះលោកយាយ ខាវ ថងញ៉ុត និងសាច់ញាតិអធិរាជសំឡេងមាសនឹងចេញមុខតបតតាមរយៈភស្តុតាងខ្លះៗដែលប្រមូលបាននាពេលកន្លងមក

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post