header ads

Sponsor

រឿងរ៉ាវហាក់ស្ងប់ស្ងាត់ទៅហើយ តែតារាចម្រៀង ថុល សុភិទិ ហាក់មិនអស់ចិត្តបានចេញវីដេអូមកបកស្រាយដើម្បីបញ្ចប់រឿងដែលបានកើតឡើងដោយសារលោកបានថតឈុតថើបមាត់ជាមួយតារាសម្តែង អ៊ីង អ៊ីង នៅក្នុងការសម្តែងរឿងភាគមួយ។ ប៉ុន្តែផ្ទុយទៅវិញការបកស្រាយរបស់តារាចម្រៀងរូបនេះបែរជាទទួលរងការរិះគន់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមរហូតអ្នកខ្លះលាន់មាត់ថាគ្មាននរណាហ៊ានហៅថតទេលើកក្រោយនោះ។

ថុល សុភិទិ បានចេញវីដេអូប្រមាណជាជិត ៩នាទីដើម្បីបកស្រាយចំពោះរឿងដែលបានកើតឡើងនាពេលកន្លងមកឱ្យមហាជនបានយល់ដោយក្នុងនោះលោកក៏សុំចិត្តអ្នកលេងបណ្តាញសង្គមទាំងអស់បញ្ចប់រឿងត្រឹមនេះព្រោះរឿងរ៉ាវនេះពិតជាបានធ្វើឱ្យប៉ះពាល់អារម្មណ៍របស់លោកខ្លាំងណាស់ ។ជាមួយគ្នានោះតារាចម្រៀងរូបនេះក៏បានសុំទោសដល់គូស្នេហ៍ ឡុង ម៉ានីន ចំពោះរឿងរ៉ាវដែលកើតមានកន្លងមក ។

ថុល សុភិទិ បានបញ្ជាក់ថារឿងរ៉ាវកាន់តែផ្ទុះខ្លាំងក្រោយពេលដៃគូលោកបានឃើញឈុតក្រៅឆាកដែលបានបង្ហោះដោយអ្នកដឹកនាំរឿងដែលមើលទៅដូចជាការបញ្ឃឺនិងចាក់សាំងដុតទៅលើភ្លើងបន្ថែម។ក្នុងនោះលោកក៏បានសុំឱ្យអ្នកដឹកនាំរឿងលុបវីដេអូនោះចេញដែលដំបូងឡើយមានការយល់ព្រម តែក្រោយមកក៏មិនបានលុបទៅវិញ ។  

ការបកស្រាយរបស់ ថុល សុភិទិ បែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិមិនពេញចិត្តដោយអ្នកខ្លះបានលើកឡើងថា»«និយាយកាន់ជើងគ្នាឯងនាំគ្នាឡាយជេរគេកប់ៗមាត់» «មនុស្សប្រុសថោកទាបបំផុតគឺមិនព្រមដោះស្រាយបញ្ហាភ្លាមៗមកបកស្រាយហើយកាន់ជើងតែគ្នាឯងនឹងចុះពេលនិយាយហើយមានមុខទៅថតជាមួយក្រុមការងារដែលមែន ?

idol ថតមួយរឿងហើយ ប្រហែលលើកក្រោយគ្មាននរណាហ៊ានហៅមកថតទៀតដែល» «កាលដំបូងចូលចិត្តម្នាក់ផិទិនឹង អាលូវមិនចូលចិត្តសោះ        » «ចុងក្រោយខុសតួស្រីនិងអ្នកដឹកនាំរឿង» ជាដើម ។​

គួរបញ្ជាក់ថានេះជាលើកដំបូងដែល ថុល សុភិទិ ហក់ចូលនៅក្នុងការសម្តែងរឿងដោយលោកអះអាងថាដើម្បីឱ្យមហាជនប្លែកអារម្មណ៍នឹងដឹងថាលោកក៏អាចសម្តែងបានមិនមែនចេះតែច្រៀងនោះទេ ។ សម្រាប់រឿងភាគនេះមានឈ្មោះថា«លាក់ភ្លើង» ដែលមានស្រីស្អាត អ៊ីង អ៊ីង ជាតួឯករួមនឹងតួប្រុសសំខាន់ៗជាច្រើនរូបទៀតហើយរឿងភាគនេះមានប្រមាណជា១០ភាគប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post