header ads

Sponsor

បើតាមគម្រោងតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ត្រៀមមកស្រុកខ្មែរនៅក្នុងថ្ងៃទី ០៦តុលាខាងមុខនេះដើម្បីចូលរួមថតខ្សែភាពយន្តខ្នាតធំរបស់ទូរទស្សន៍ហង្សមាស និងមកដោះស្រាយដីធ្លីដែលកំពុងមានវិវាទដែលអ្នកស្រីបានទិញមិត្តរួមជំនាន់លោក យុត្ថារ៉ា ឆានី កន្លងមក ។

ដ្បិតរឿង «អប្បរាមហាអង្គរ»បានដំណើរការថតជាច្រើនខែមកហើយក្តី តែដោយសារមិនចង់ឱ្យខាតពេលវេលាមមាញឹករបស់ខ្លួននៅលើទឹកដីអាមេរិកទើបតារាសម្តែង អម្ពរ ទេវី សម្រេចចុះមកស្រុកខ្មែរនៅពេលដែលឈុតរបស់អ្នកស្រីចាប់ផ្តើមថត ។ មិនទាន់មានការបង្ហើបថាអ្នកស្រីនឹងមកស្រុកខ្មែររយៈពេលប៉ុន្មានសប្តាហ៍ឡើយ ។

គ្រាន់តែមានការព្រលយថាក្រៅពីថតរឿងខ្នាតធំរបស់ទូរទស្សន៍ហង្សមាសអ្នកស្រី អម្ពរ ទេវី ក៏ត្រូវមកដោះស្រាយដីដែលអ្នកស្រីបានទិញលោក យុត្ថារ៉ា ឆានី ដែលផ្ទុះការតវ៉ាពីសំណាក់អតិថិជនកាលពីពេលថ្មីៗនេះ ។ ទោះជាខកខានក្នុងការសម្តែងរឿងជាច្រើនឆ្នាំ តែតារាសម្តែងវ័យជាង ៥០ឆ្នាំរូបនេះនៅតែទទួលបានការស្រឡាញ់ពេញចិត្តនូវសមត្ថភាពសម្តែងរបស់អ្នកស្រីពីសំណាក់មហាជន។  

ជាមួយគ្នានោះក៏មានការបង្ហើបថាអ្នកស្រី អម្ពរ ទេវី ក៏ទទួលបានតម្លៃខ្លួនខ្ពស់គួរសមនៅក្នុងការសម្តែងរឿងភាគខ្នាតធំមួយនេះ ទើបអ្នកស្រីសុខចិត្តជិះយន្តហោះមកស្រុកខ្មែរដើម្បីសម្តែង ។

សព្វថ្ងៃអ្នកស្រី អម្ពរ ទេវី កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីនិងកូនប្រុសស្រីហើយពេលនេះអ្នកស្រីក៏ក្លាយជាលោកយាយរបស់គេថែមទៀត ។ ជារឿយៗអ្នកស្រី អម្ពរ ទេវី តែងចែករំលែករូបភាពផ្អែមល្ហែមជាមួយស្វាមីនៅក្នុងបណ្តាញសង្គមដល់អ្នកគាំទ្រនៅក្នុងស្រុក តែគួរឱ្យស្តាយថ្មីៗនេះអ្នកស្រីក៏ទើបនឹងបាត់បង់អ្នកម្តាយដោយគ្មានថ្ងៃវិលត្រឡប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post