header ads

Sponsor

ទោះមិនទាន់មានការងារសិល្បៈក៏ពិតមែន តែគេសង្កេតឃើញតារាសម្តែង សឿ សុធារ៉ា មានសុខភាពមាំទាំហើយស្ថានភាពផ្លូវចិត្តក៏ប្រសើរជាងមុនហើយថ្មីៗនេះតារាសម្តែងរូបនេះក៏បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍ក្រោយឃើញនាងបង្ហោះសារដ្រាម៉ាបែបនេះ ។

សព្វថ្ងៃ សឿ សុធារ៉ា កំពុងរស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយកូនពីរក្រោយនាងបានចែកផ្លូវជាមួយអតីតតារាចម្រៀង សាពូន មីដាដា បន្ទាប់ពីបានរួមរស់ជាមួយគ្នាជាង ១០ឆ្នាំ ។ ទោះមិនទាន់មានដៃគូរៀងខ្លួន តែមិនមានសញ្ញាបញ្ជាក់ថា សឿ សុធារ៉ា និងអតីតស្វាមីអាចវិលមករួមរស់ជាមួយគ្នាវិញនោះឡើយ ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះគេបានឃើញ សឿ សុធារ៉ា បង្ហោះវីដេអូតារាប្រុសស្រីថៃ Kimberley និង Mark ភ្ជាប់ពាក្យដោយក្នុងនោះនាងបានភ្ជាប់សំណេរដែលមានអត្ថន័យថា«ទុកពេលអោយ ៥ ឆ្នាំទៀត ដើម្បីពិចារណាបេះដូងរបស់បងបើលើសហ្នឹង គឺបងមិនអាចបង្កើតកូនអោយអូនបានទេព្រោះអាយុ៤២ ឆ្នាំពេលនោះ បងក៏មិនចង់មានស្នេហាបន្តទៀត»។

បើតាមសារមួយនេះរបស់ សឿ សុធារ៉ា គេមិនបានដឹងថាជាការដ្រាម៉ាលេងតាមបណ្តាញសង្គមឬចង់បង្ហាញអារម្មណ៍ចំពោះនរណាម្នាក់ឡើយ ។ ប៉ុន្តែបើតាមដឹងឆ្នាំនេះ សឿ សុធារ៉ា មានវ័យ ៣៧ឆ្នាំ មានន័យថា៥ឆ្នាំទៀតនាងមានវ័យ ៤២ឆ្នាំ ដូចទៅនឹងការបង្ហោះរបស់នាង។ មិនមែនជាលើកដំបូងទេ កន្លងមក សឿ សុធារ៉ា ក៏ធ្លាប់ដ្រាម៉ាបែបនេះតាមបណ្តាញសង្គមជាមួយតារាចម្រៀងប្រុសវ័យក្មេងម្នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post