header ads

Sponsor

មហាជនជាពិសេសអ្នកគាំទ្របានបង្ហាញការចាប់អាម្មណ៍ក្រោយពីបានឃើញផេករបស់តារាចម្រៀង  ប៊ុត សីហា បានស៊ែររូបភាពរបស់ខ្លួនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១២ ម្សិលមិញនេះពាក់ព័ន្ធនិងគ្រឿងញៀនដោយមានដាក់រូបភាពទឹកភ្នែកផងដែរ ។ ក្នុងនោះក៏មានការលើកឡើងថាតើជារូបភាពចាស់ឬរូបភាពថ្មីរបស់តារាចម្រៀង ប៊ុត សីហា ពីព្រោះលោកក៏ធ្លាប់មានបញ្ហានេះម្តងរួចមកហើយ ។ ខ្លះទៀតសង្ស័យថាជាការថតMVទៀតផង។

គេចាំបានថាលោក ប៊ុត សីហា ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងរួចមកហើយពាក់ព័ន្ធជាមួយគ្រឿងញៀនកាលពីអំឡុងឆ្នាំ២០១៨នៅមុខ​វិទ្យាល័យ​ពងទឹក​ សង្កាត់​ ពងទឹក​ ខណ្ឌ​ ដង្កោ​ រាជធានី​ ភ្នំពេញ​    ។រំលងបានមួយរយៈតារាចម្រៀងរូបនេះបានលេចមុខជាថ្មីឡើងវិញដោយមានការសន្យាថានឹងកែប្រែខ្លួនជាថ្មីមិនឱ្យក្រុមគ្រួសារក៏ដូចជាអ្នកគាំទ្រខកចិត្តនោះទេ ។

ចុងក្រោយនេះលោកក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ដោយទទួលបានការលើកទឹកចិត្តពីសំណាក់ហ្វេន ហ្វេន ផងដែេ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះអតីតម្ចាស់ពាននៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោករូបនេះនៅមិនរាងចាលពោលលោកដើរផ្លូវខុសជាថ្មី។ ជាក់ស្តែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញដោយពាក់ព័ន្ធទៅនឹងគ្រឿងញៀន ដដែល ។

ជាមួយគ្នានោះគេបានឃើញផេកផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា ប៊ុត សីហា បានស៊ែររូបភាពខ្លួនកំពុងវាស់កំពស់ដោយមានដាក់រូបទឹកភ្នែក ដែលធ្វើឱ្យអ្នកគាំទ្រ ប៊ុត សីហា បានទៅខមិនជាច្រើនជុំវិញរឿងនេះថា«ពិតអត់បងបើមិនពិតឡាយបកស្រាយមកអោយភ្លាមៗមកបងកុំអោយគេជេបងពេក»  «មិចវិញអាយដល ឡប់ខួរនាក់តាមដានអស់ហើយ»« ថតMVមែនបង»     «សង្ឃឹមថាមិនមែនជាការពិតទៅចុះ»។

ប៉ុន្តែយ៉ាងណាប្រភពពីស្នងការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាលោក ប៊ុត សីហា និងគូកន ពិតជាត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពិថ្ងៃទី ១២ម្សិលមិញពិតមែន ។ ការមិនកែខ្លួនរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យមហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនបានបង្ហាញការសោកស្តាយនូវសមត្ថភាពរបស់លោកដែលមានសំឡេងល្អ តែបែរជាមិនស្រឡាញ់កេរ្តិ៍ឈ្មោះទៅប្រព្រឹត្តខ្លួននៅក្នុងអំពើអបាយមុខធ្វើឱ្យសង្គមស្អប់ខ្ពើមនិងខូចអនាគតម្តងហើយម្តងទៀត  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post