header ads

Sponsor

ក្រោយពីតារាចម្រៀងលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀននោះអ្នកលក់អនឡាញដ៏មានប្រជាប្រិយភាព ទ្រី ដាណា បានទម្លាយពីចំនួនទឹកប្រាក់ដែលអ្នកស្រីធ្លាប់បានចំណាយទៅលើតារាចម្រៀងរូបនេះដែលស្តាប់ហើយពិតជាចំនួនច្រើនជាខ្លាំង។ 

គេចាំបានថាក្រោយពីសន្យាថាកែខ្លួនតារាចម្រៀង ប៊ុត សីហា ត្រូវបានអ្នកស្រី ទ្រី ដាណា បានជួយជ្រោមជ្រែងតាមរយៈការផ្តល់ការងារនិងទិញរថយន្តឱ្យលោកជាថ្នូរជាមួយនឹងការឃោសនាផលិតផលរបស់អ្នកស្រីរួមនឹងការថតបទចម្រៀងនានា ។ ប៉ុន្តែគួរឱ្យសោកស្តាយ តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះមិនព្រមកែខ្លួនពោលលោកបានដើរទៅគន្លងចាស់ ពាក់ព័ន្ធជាមួយគ្រឿងញៀនដែលធ្វើឱ្យអ្នកស្រី ទ្រី ដាណា មានការខកចិត្តនិងស្តាយនូវសមត្ថភាពរបស់ ប៊ុត សីហា ជាខ្លាំង ។

ជាក់ស្តែងក្នុងរយៈពេលមិនដល់មួយឆ្នាំផងអ្នកស្រី ទ្រី ដាណា បានចំណាយទឹកប្រាក់ទៅលើ ប៊ុត សីហា ជិត ១០ម៉ឺនដុល្លារឯណោះ ។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រីបានរៀបរាប់ថា «ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសអោយគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ។ 

ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយអោយគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែអោយជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏លឺថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង។សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។

យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាសច្រើនដងទេ»។ការលើកឡើងរបស់អ្នកស្រី ទ្រី ដាណា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការហួសចិត្តព្រោះមិននឹកស្មានថាលោក ប៊ុត សីហា មិនកែប្រែចរិកខណៈមានការជួយជ្រោមជ្រែងនិងផ្តល់ការលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់អ្នកស្រី ។ ម្នាក់ៗបានបញ្ចេញមតិស្រដៀងគ្នាថាស្តាយសមត្ថភាពខ្លាំងណាស់មិនគួរជ្រើសផ្លូវខុសបែបនេះសោះ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post