header ads

Sponsor

នេះជាលើកដំបូងដែលគេបានឃើញតារាសម្បូររឿងអាស្រូវ រ៉ូស ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនពេញចិត្តចំពោះការបញ្ចេញមតិរបស់នាងចំពោះតារាចម្រៀង ប៊ុត សីហា ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយសារគ្រឿងញៀននាពេលថ្មីៗនេះ ។

ខណៈមហាជនជាច្រើនបានបង្ហាញការហួសចិត្តក្រោយឃើញតារាចម្រៀង ប៊ុត សីហា ប្រព្រឹ ត្តខ្លួនក្នុងអំពើសង្គមស្អប់ខ្ពើមរហូតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាំងតែស្គាល់ចែរ៉ួសទើបតែពេលនេះទេគាំទ្រចែរ៉ួសនិយាយត្រូវបែបនេះ ។

ស្រាប់តែតារាស្រី រ៉ូស បានបង្ហាញនូវការអាណិតអាសូរដល់អតីតម្ចាស់ពាននៅក្នុងកម្មវិធី The Voice Cambodia រូបនេះថា «យើងស្អប់គាត់ដោយសារគាត់ប្រើប្រាស់គ្រឿងញៀនសម្រាប់ខ្ញុំអាណិតគាត់ទៅវិញទេដែលគ្រឿងញៀនបានបំផ្លាញពួកគាត់ រឿងគ្រឿងញៀនគួរតែមានវិធានការក្តៅចំពោះអ្នកលក់ និងអ្នកចែកចាយ ចំពោះអ្នកប្រើប្រាស់សុទ្ធតែជាជនរងគ្រោះដែលគួរអោយអាណិតទៅវិញទេសម្រាប់ខ្ញុំ ។ត្រូវ ឆ្លើយថាទេចំពោះគ្រឿងញៀន »។

ជុំវិញការលើកឡើងរបស់ ស្រីរ៉ូស ត្រូវបានមហាជនមួយចំនួនគាំទ្រនិងយល់ថាសមហេតុសម ផល។ជាមួយគ្នានោះក៏មានការបញ្ចេញមតិនៅក្នុងសំណេររបស់ រ៉ូស ជាហូរហែថា «ទើបតែឃើញ រ៉ូសនិយាយត្រូវម្ដង» «និយាយ​ត្រូវ​មានន័យ» «ពាក្យនេះមានន័យណាស់ ខ្ញុំគាំទ្រ100% ទើបតែពេលនេះទេ ដែលខ្ញុំពេញចិត្តអ្នកនិយាយបែបនេះ។

បើRose ធ្វើបែបនេះមនុស្សពេញប្រទេសនឹងសរសើរRoseជាជាងឌឺRoseជាក់ជាមិនខាន។ ខំបន្តធ្វើរឿងបែបនេះបន្តទៀត គេនឹងគោរពស្រលាញ់Roseកាន់តែច្រើន ។ ចង់និយាយថាពាក្យនេះពិតជាមានន័យសំរាប់ខ្ញុំ នឹងមនុស្សគ្រប់គ្នា អរគុណRose ធំៗ» «តាំងតែស្គាល់ចែរ៉ួសទើបតែពេលនេះទេគាំទ្រចែរ៉ួសនិយា យត្រូវ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post