header ads

Sponsor

បើទោះមួយរយៈមុនគេតែងឃើញស្រីស្អាត អៀ ម៉េងលិ បង្ហោះសារដ្រាម៉ានៅលើបណ្តាញសង្គមបែបសេធៗក្តី តែចំណងស្នេហារបស់ស្រីស្អាតរូបនេះនៅតែរឹងមាំមិនមានអ្វីជាបញ្ហាឡើយ ។ យ៉ាងណាមិញថ្មីៗនេះគេបានឃើញ អៀ ម៉េងលិ សុខចិត្តឈឺសាច់ដោយសាក់ឈ្មោះគូស្នេហ៍និងឈ្មោះរបស់នាងនៅដៃដើម្បីបញ្ជាក់ចិត្តស្មោះទៀតផង ។

ក្រោយខកស្នេហ៍ចំនួនពីរលើកបន្តបន្ទាប់គ្នាពេលនេះ តារាសម្តែងសាច់សដូចបណ្តូលចេក អៀ ម៉េងលិ បានរកឃើញស្នេហ៍ពិតដែលជាបុរសសង្ហាហើយជាកូនអ្នកមានទ្រព្យថែមទៀតផង ។ កន្លងមក អៀ ម៉េងលិ តែងលាន់មាត់សរសើរពីភាពល្អរបស់គូស្នេហ៍ ប្រាប់ដល់អ្នកសារព័ត៌មានថែមទៀតផង តែយ៉ាងណាស្រីស្រស់រូបនេះហាក់មិនទាន់មានបំណងរៀបការនៅឡើយទេ ។

ថ្មីៗនេះ អៀ ម៉េងលិ កាន់តែបង្ហាញភាពរឹងមាំជាមួយដៃគូថែមមួយកម្រិតទៀតដោយនាងបានសម្រេចសាក់ឈ្មោះគូស្នេហ៍រួមទាំងឈ្មោះរបស់នាងនៅកំភួនដៃផងដែរ ។ មិនមែនមានតែ អៀ ម៉េងលិ ទេកន្លងមកគេឃើញតារាប្រុសស្រីមួយចំនួនបានសម្រេចសាក់ឈ្មោះឬរូបគូស្នេហ៍នៅលើដងខ្លួនដើម្បីបញ្ជាក់ភាពស្មោះផងដែរ ។

អ្វីដែលកត់សម្គាល់ដ្បិតកំពុងមានក្តីសុខជាមួយគូស្នេហ៍ថ្មីជាបុរសសង្ហាក៏ពិតមែន តែ អៀ ម៉េងលិ នៅមិនទាន់ដាច់ស្រឡះពីគូស្នេហ៍ចាស់លោក សកល នៅឡើយទេដោយមូលហេតុលោកជំពាក់ប្រាក់នាងជាច្រើនម៉ឺនដុល្លារហើយមិនសង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post