header ads

Sponsor

មហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈជាច្រើនបានសម្តែងការសោកស្តាយក្រោយពីដឹងថាគេហដ្ឋានរបស់តារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត ត្រូវបានអគ្គីភ័យឆាបឆេះកាលពីថ្ងៃទី ១៤ម្សិលមិញ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន តែជាសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរបួសឬគ្រោះថ្នាក់ដល់ជីវិតនោះទេ ។ មូលហេតុដែលធ្វើឱ្យផ្ទះរបស់តារាចម្រៀងជើងចាស់រូបនេះត្រូវអគ្គីភ័យឆាបឆេះដោយសារទុសេខ្សែភ្លើង ។

ក្នុងពេលដែលអគ្គីភ័យកំពុងឆាបឆេះ លោក ណូយ វ៉ាន់ណេត មិនបាននៅក្នុងទីក្រុងភ្នំពេញឡើយពោលលោកកំពុងបំពេញការងារនៅតាមខេត្ត តែកូនរបស់លោកស្ថិតនៅក្នុងផ្ទះនោះ។អគ្គីភ័យបានឆាបឆេះផ្ទះរបស់លោក ណូយ វ៉ាន់ណេត ប្រមាណជាម៉ោង ១២ម្សិលមិញហើយ មូលហេតុដែលធ្វើឱ្យអគ្គីភ័យ ឆាបឆេះនៅក្នុងផ្ទះដោយសារទុស្សេខ្សែភ្លើងទើបធ្វើឱ្យកូនរបស់លោកដែលស្ថិតនៅក្នុងផ្ទះនោះមិនអាចពន្លត់បានភ្លាមៗ ។

ប៉ុន្តែជាសំណាងល្អអគ្គីភ័យមិនបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។គេហដ្ឋាន របស់លោក ណូយ វ៉ាន់ណេត ជាប្រភេទផ្ទះវីឡាដែលមានទីតាំងស្ថិតនៅម្ដុំវត្ដជំពុះក្អែក ខណ្ឌច្បារអំពៅ។ គេមិនទាន់ដឹងពីទំហំទឹកប្រាក់នៅក្នុងការខូចខាតដែលបណ្តាលមកពីអគ្គីភ័យឆាបឆេះឡើយ ។

បើទោះលោក ណូយ វ៉ាន់ណេត មិនដែលសម្ញែងទ្រព្យសម្បត្តិក៏ពិតមែន តែកន្លងមកតារាចម្រៀងជើងចាស់រូបនេះ ក៏មានផ្ទះជាច្រើនកន្លែងដែលមានទាំងនៅតាមខេត្តនិងនៅទីក្រុងភ្នំពេញដោយផ្ទះខ្លះលោកបានដាក់ជួលឱ្យគេផងដែរ ។ ដ្បិតមានវ័យជ្រេបន្តិចក្តីតែលោក ណូយ វ៉ាន់ណេត នៅតែបន្តប្រឡូកនៅក្នុងអាជីពចម្រៀងដដែល ។ លោកធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងកាលពីជាង២០ឆ្នាំមុនដែលទឹកដមសំឡេងទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់វ័យទាំងក្នុង និងក្រៅប្រទេស ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post