header ads

Sponsor

ក្រោយស្ងប់រឿងអាស្រូវបន្តិចតារាចម្រៀង យឿន សូតអនុស្សាវរីយ៍ ត្រៀមបង្ហាញវត្តមាននៅក្នុងផលិតកម្មថ្មី តែយ៉ាងណាតារាចម្រៀងរូបនេះសុំលាក់ឈ្មោះផលិតកម្មសិនព្រោះចង់ឱ្យអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើល ។ ប៉ុន្តែយ៉ាងណាក៏មានការសន្និដ្ឋានថាតារាចម្រៀងរូបនេះអាចជាសមាជិកថ្មីនៅក្នុងផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។

គេចាំបានថាបន្ទាប់ពីចេញមុខសុំទោសចំពោះនារីជាពលករខ្មែរនៅកូរ៉េមក តារាចម្រៀង យឿន សូតអនុស្សាវរីយ៍ តែងទទួលបានការឌឺដងចំអកពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមមិនថាលោក Cover បទចម្រៀងឬសរសេរខេបសិនអ្វីឡើយ ។

ប៉ុន្តែយ៉ាងណាអតីតតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេរូបនេះនៅតែបន្តបង្ហោះចែករំលែករូបភាពជាហូរហែរនៅក្នុងគណនីយរបស់លោក ។ យ៉ាងណាមិញថ្មីៗនេះលោក យឿន សូតអនុស្សាវរីយ៍ បានបង្ហោះចំណងជើងបទចម្រៀងថ្មីមួយថា «ភ្លៀងអើយឆាប់ៗនេះសូមបងប្អូនជួយគាំទ្រផងបាទតែសូមលាក់ផលិតកម្មសិនណា»។

ជុំវិញការលើកឡើងរបស់ម្ចាស់បទ «ស្រមោច»រូបនេះក៏ទទួលបានការគាំទ្រពីសំណាក់ហ្វេន ហ្វេន របស់លោក ដោយអ្នកខ្លះបានលើកឡើងថារង់ចាំបទថ្មី យូរហើយ ។ខ្លះក៏បានចូលរួម  ខមិនជាបន្តបន្ទាប់ពីឈ្មោះផលិតកម្មល្បីៗនៅក្នុងស្រុក តែភាគច្រើនមានការសន្និដ្ឋានថាលោកចូលក្នុងផលិតកម្មហ្គាឡាក់ស៊ី ។

ដ្បិតជាតារាចម្រៀងស្រករក្រោយតែ យឿន សូតអនុស្សាវរីយ៍ ក៏មានឈ្មោះល្បីគួរសមហើយកន្លងមកលោកក៏ទទួលបានតម្លៃខ្លួនប្រដំប្រសងនិងតារាចម្រៀងរៀមច្បងនៅក្នុងទ្រនំចាស់នាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post