header ads

Sponsor

មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីមានលេចធ្លាយដំណឹងថាលើកនេះតារាចម្រៀង ប៊ុត សីហា អាចជាប់ទោសធ្ងន់ដោយសារលោកមិនត្រឹមជាអ្នកប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះទេ ថែមទាំងជាអ្នកចែកចាយថែមទៀតផង ។ទោះបីជាយ៉ាងនេះក្តី ហ្វេន ហ្វេន របស់តារាចម្រៀងរូបនេះនៅតែគាំទ្រនឹងរំពឹងថាអាយដលរបស់ខ្លួននឹងដើរផ្លូវត្រូវឡើងវិញ ។ 

គួររំឮកថាតារាចម្រៀង ប៊ុត សីហា រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនកាលពីថ្ងៃទី ១២ នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺជាមួយ វត្ថុតាងគ្រឿងញៀនចំនួន ៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទៀត។មិនមែនជាលើកដំបូងទេលោក ប៊ុត សីហា ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០១៨នៅមុខវិទ្យាល័យពងទឹក  រាជធានី ភ្នំពេញ ។

ប៉ុន្តែអ្វីដែលហួសចិត្តនោះថ្មីៗនេះមានការបង្ហើបពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថាលើកនេះមិនដូចលើកមុនទេព្រោះអតីតម្ចាស់ពានរូបនេះពាក់ព័ន្ធនិងការប្រើប្រាស់រួមនឹងការចែកចាយថែមទៀតផង ។ 

ទោះបីជាយ៉ាងនេះក្តីគេមិនទាន់ដឹងថាជារឿងពិតឬបែបណានោះទេ ។ ខណៈពេលនេះគេសង្កេតឃើញផេកផ្ទាល់ខ្លួនរបស់លោក ប៊ុត សីហា នៅតែបន្តចែករំលែកសកម្មភាពចាស់ៗរបស់លោកជាហូរហែរ នឹងទទួលបានការបញ្ចេញមតិពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយអ្នកខ្លះនៅតែបន្តគាំទ្រ ហើយខ្លះទៀតបានសម្តែងការហួសចិត្តចំពោះតារាវ័យ ២៩ឆ្នាំរូបនេះដែលមិនចេះកែប្រែខ្លួនបើទោះមានការផ្តល់ឱកាសនិងជ្រោមជ្រែងជាបន្តបន្ទាប់ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post