ធ្លាប់តែឃើញតែងខ្លួនសិចស៊ីបង្ហាញសម្រស់នៅក្នុងការសម្តែងរឿងនិងឃោសនាផលិតផលនានា តែពេលនេះតារាស្រីវ័យក្មេង អូន បូរមី បានធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺសន្លាក់ធ្ងន់ធ្ងរ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះពេលនេះម្តាយរបស់តារាវ័យក្មេងរូបនេះបានអង្វរដល់អ្នកជំពាក់ប្រាក់កូនស្រីឱ្យសងដើម្បីបានមើលជំងឺកូនជាបន្តទៀត ។
ដ្បិតមិនទាន់មានឈ្មោះបោះសំឡេងខ្លាំងក៏ពិតមែន តែ អូន បូរមី អាចឈរជើងនៅលើវិស័យសិល្បៈបានដោយស្រួលដែលមានទាំងសម្តែងនិងឃោសនាផលិតផលនានា ។ ប៉ុន្តែពេលនេះនាងកំពុងសម្រាកនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ដោយសារមានជំងឺសន្លាក់ធ្ងន់ធ្ងរ ។
ខណៈកូនស្រីហាក់មិនមានការធូរស្បើយនោះ ម្តាយរបស់តារាសម្តែងវ័យក្មេងរូបនេះបាននិយាយថា «កូនខ្ញុំពេលនេះកំពុងឈឺធ្ងន់កូនខ្ញុំក៏សុំត្រឹមនាក់ជំពាក់លុយសងលុយកូនខ្ញុំមកព្រោះពេលនេះកូនខ្ញុំឈឺសន្លាក់ធ្ងន់ធ្ងណាស់ កូនខ្ញុំបានលក់អស់ហើយអាណិតកូនខ្ញុំផង សូមជួយshareអោយនាក់ជំពាក់លុយកូនខ្ញុំឃើញផង»។
បើតាមការបញ្ជាក់ពីម្តាយរបស់តារាសម្តែង អូន បូរមី បានបន្តថាទោះបីកូនស្រីនៅសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្តី តែនាងនៅតែគិតពីការងាររបស់ខ្លួន ។អ្នកស្រីពិតជាអាណិតកូនខ្លាំងណាស់ ។ ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈឱ្យតារាសម្តែងវ័យក្មេងរូបនេះឆាប់ជាសះស្បើយព្រោះមិនគួរឱ្យជឿថានាងមានជំងឺសន្លាក់ធ្ងន់ធ្ងរទាំងវ័យក្មេងបែបនេះសោះ ៕