header ads

Sponsor

ធ្លាប់តែឃើញតារាចម្រៀង និងសម្តែង ឆៃ លីដាឡែន មានរូបរាងធាត់ទ្រលុកទ្រលន់គួរឱ្យ ក្នាញ់ ប៉ុន្តែចុងក្រោយនេះគេបានឃើញអ្នកនាងមានរូបរាងស្គមស្រកសាច់ច្រើនប្លែកជាងមុនធ្វើឱ្យមានការសង្ស័យពីសំណាក់មហាជនថាតើតារាចម្រៀងរូបនេះ មានជំងឺអ្វីប្រាកដទើបស្រកគីឡូលឿនបែបនេះ។ ជាមួយនឹងការទទួលស្គាល់ថាខ្លួនស្រកគីឡូដោយសារមានជំងឺពិតមែន តែ ឆៃ លីដាឡែន ច្រានចោលថានាងមិនមែនមានជំងឺសង្គមទេ ។

កន្លងមកឆៃ លីដាឡែន ក៏ជាតារាស្រីដែលនិយម លេងខ្លួនសិចស៊ីបង្ហាញដើមទ្រូងទ្រលុកទ្រលន់គួរឱ្យក្នាញ់នៅពេលចូលរួមនៅក្នុងកម្មវិធីនានា ដែលធ្វើឱ្យបុរសមិនតិចទេស្រក់ទឹកមាត់​។ ប៉ុន្តែចុងក្រោយនេះគេបែជាសង្កេតឃើញតារាស្រីវ័យ ៤៣ឆ្នាំរូបនេះមានរូបរាងស្គមស្រកគីឡូប្លែកច្រើនជាងមុន ដែលធ្វើឱ្យមហាជនដែលនិយមតាមដានអ្នកសិល្បៈមានការចាប់អារម្មណ៍ដោយលើកឡើងផ្សេងៗគ្នាដែលអ្នកខ្លះថា ឆៃ លីដាឡែន ប្រើថ្នាំសម្រកខ្លាំង ឯខ្លះទៀត សង្ស័យតារាដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះមានជំងឺ ធ្ងន់ធ្ងរទើបស្រកសាច់លឿនបែបនេះ ។

ឆៃ លីដាឡែន ដែលធ្លាប់មានគីឡូឡើងដល់ ៨០គីឡូ បានទទួលស្គាល់សព្វថ្ងៃនាងពិតជាស្រកគីឡូខ្លាំងពិតមែន តែមិនមែនដោយសារមានជំងឺសង្គមនោះទេ ដោយសារនាងមានជំងឺក្រពះពោះវៀនធ្ងន់ធ្ងររហូតធ្វើឱ្យ ទទួលទានអ្វីក៏មិនបានត្រូវការពេលវេលាក្នុងការព្យាបាល ។

តាមពិត ឆៃ លីដាឡែន ធ្លាប់ព្យាបាលជំងឺនេះជាសះស្បើយម្តងរួចហើយ តែដោយសារញ៉ាំមិនទៀតម៉ោង និងគិតច្រើនគេងមិនលក់ហើយស្ត្រេសថែមទៀតទើបកើតជំងឺក្រពះពោះវៀននេះម្តងទៀត ។ សព្វថ្ងៃ ឆៃ លីដាឡែន នៅតែបន្តការងារសិល្បៈជាមួយនឹងសកម្មភាពថ្មីៗជាហូរហែ  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post