header ads

Sponsor

ស្ងាត់ៗតារាចម្រៀង ជី ដេវីត និងភរិយា ទេព បូព្រឹក្ស បានបណ្តើរគ្នាទៅប្រទេសបារាំង និង អ៊ីតាលី ដើម្បីចូលរួមនៅក្នុងកម្មវិធី Milan Fashion Week 2024 តាមការអញ្ជើញរបស់ប្រេនល្បី លំដាប់ពិភពលោក មួយ ។ ជាមួយនឹងការចូលរួមនៅក្នុងកម្មវិធីដ៏ធំរបស់ប្តីប្រពន្ធតារាចម្រៀងគូនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ។

ពេលនេះដែរទាំង ទេព បូព្រឹក្ស បានចាប់ផ្តើមវិលចូលប្រឡូកនៅក្នុងវិស័យចម្រៀងក្រោយសម្រាកអស់មួយរយៈដោយសារពពោះ ។ វិលត្រឡប់ជាថ្មីអ្នកម៉ាក់សម័យថ្មីរូបនេះមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយនាងបានបង្ហាញនូវក្បាច់រាំ និងស្ទីលនៃការរៀបចំខ្លួននៅតែ ទាក់ទាញនិងលេចធ្លោជាខ្លាំង ។រហូតមានការលាន់មាត់ថាបើមិនប្លែកមិនមែន ទេព បូព្រឹក្សឡើយ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះប្តីប្រពន្ធតារាចម្រៀងមួយគូនេះបានធ្វើដំណើរនៅកាន់ប្រទេស បារាំង និងអ៊ីតាលីដើម្បីចូលរួមនៅកម្មវិធី Milan Fashion Week 2024តាមការអញ្ជើញរបស់ប្រេនដ៏ល្បីមួយ។ ប៉ុន្តែយ៉ាងណាមិនទាន់មានការបញ្ជាក់ថាជាម៉ាកយីហោល្បីមួយណានោះទេ ។ បើតាមដឹងនេះជាលើកដំបូងដែលប្តីប្រពន្ធតារាចម្រៀងហាយសូរូបនេះចូលរួមនៅក្នុងកម្មវិធី Fashion show នៅប្រទេសប៉ែកអឺរ៉ុបទាំងពីរនេះ ។

ជាមួយនឹងការជូនពរចំពោះការធ្វើដំណើរទៅចូលរួមរបស់ ទេព បូព្រឹក្ស  និងលោក ជី ដេវីត ពីសំណាក់មហាជន ក៏មានការលាន់មាត់សរសើរដល់អ្នកទាំងពីរដែលមានឱកាសបានចូលរួម នៅក្នុងកម្មវិធីដ៏ធំលំដាប់ពិភពលោកបែបនេះ ។ គេចាំថាលោក ជី ដេវីត និង ទេព បូព្រឹក្ស តែងធ្វើដំណើរទៅប្រទេសអឺរ៉ុបជាលក្ខណៈកម្សាន្តផង និងទិញសម្ភារៈ ជាពិសេសសម្លៀកបំពាក់ម៉ាកល្បីដែលមានតម្លៃខ្ពស់ ដែលមើលទៅហាយសូរជាខ្លាំង ៕

 

ទាយមើល អាយដលមានអីពិសេស? ទេព បូព្រឹក្ស និងជី ដេវីដ ដឹកដៃគ្នាទៅចូលរួមកម្មវិធី Milan Fashion Week 2024 ក្រោមការអញ្ចើញពីខាងBrand លំដាប់ពិភពលោកធំមួយ Congratulaគtionsលោក Gdevith នឹង បងស្រី Tep Boperk កំពុងធ្វេីដំណេីរទៅកាន់ប្រទេសបារាំង​ នឹង​ ប្រទេស អុីតាលី​ ដេីម្បីចូលរួមកម្មវីធី Fashion show ដែរក្រោមការអញ្ចេីញរបស់ក្រុមហ៊ុនធំៗនឹង ល្បីមួយចំនួននៅខាងបែកអឺរ៉ុប តោះទាយមេីល​តេីក្រុមហ៊ុនម៉ាកយីហោល្បីមួយណាទៅដែរបង Gdevith & Tep boperkនឹងអញ្ចេីញនឹងចូលរួមន

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post