header ads

Sponsor

តារាចម្រៀង សួ វិចិត្រ ក៏ជាអតីតម្ចាស់ពាននៅក្នុងកម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Beat The Best Cambodia រដូវ​កាល​ទី ១ តែបើក្រឡេកមើលប្រជាប្រិយភាពរបស់លោកហាក់មិនសូវទូលាយដូចម្ចាស់ពានដទៃឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់មានការខមិនពីមូលហេតុមួយចំនួនដែលធ្វើឱ្យអតីតម្ចាស់ពានរូបនេះមិនសូវមានប្រជាប្រិយភាពផ្ទុះខ្លាំង ។

មិនថាតារាសម្តែង ឬចម្រៀងក្រៅពីមានសមត្ថភាពរូបសម្រស់និងការតុបតែងខ្លួនក៏ជារឿងសំខាន់ក្នុងការស្រូបយកទិផ្សារការងាររបស់ខ្លួនដែរ ។ជាក់ស្តែងតារាស្រីប្រុសជាច្រើនបានព្យាយាមប៉ះប៉ូវរូបមុខមាត់និងពណ៌សម្បុររបស់ខ្លួនទៅតាមបច្ចេកវិជ្ជាទំនើបដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារសិល្បៈមួយនេះ។

បើក្រឡេកមើលតារាចម្រៀង សួ វិចិត្រ គេមើលឃើញថាលោកមានសំឡេងខ្ពស់ក្រអួនពិរោះមិនថាច្រៀងផ្ទាល់ឬបែបណាទេ ។ ប៉ុន្តែអតីតម្ចាស់ពានរូបនេះហាក់មិនសូវទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្រខ្លាំងនោះឡើយ ។ ភាគច្រើននៅពេលលោកបង្ហោះរូបភាពម្តងៗ តែងមានការចូលរួមខមិនរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនថាឱ្យលោកធ្វើសម្បុរឱ្យសនិងតែងខ្លួនឱ្យមានភាពទាក់ទាញបន្ថែមទៀត ។ខ្លះទៀតលើកឡើងថាលោកជាមនុស្សដែលវាយឬកថែមទៀតផង ។

ជុំវិញមតិរិះគន់ទៅលើរូបរាង និងសម្បុរស្បែករបស់តារាចម្រៀង សួ វិចិត្រ បានធ្វើឱ្យមហាជនខ្លះមិនយល់ស្រប ហើយខ្លះទៀតក៏បានលើកឡើងថាជារឿងត្រឹមត្រូវព្រោះអ្នកសិល្បៈក្រៅពីមានសមត្ថភាព រូបសម្រស់ជារឿងសំខាន់ណាស់បើដូច្នេះទេមិនអាចប្រកួតប្រជែងជាមួយគេបានឡើយ ។

ដ្បិតមានបទចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់នៅក្នុងផលិតកម្មហង្សមាសក្តី  តែលោក សួ វិចិត្រ តែង Cover បទចម្រៀងរបស់រៀមច្បងជាច្រើនរហូតអ្នកខ្លះលាន់មាត់ថាកាលនៅ Coverបទចម្រៀង សួ វិចិត្រ មានឈ្មោះល្បីជាងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post