header ads

Sponsor

ថ្មីៗនេះតារាចម្រៀង សុះ ម៉ាច បានបង្ហាញអារម្មណ៍សោកស្តាយក្រោយបទចម្រៀងរបស់លោកមួយបទត្រូវបានក្រុមហ៊ុន Meta បិទដោយសារភ្លេងជាប់កម្មសិទ្ធិបញ្ញា។ បទចម្រៀងមួយបទនេះមានចំណងជើងថា «អនុស្សាវរីយ៍វត្តជោតញ្ញាណ»។ ជាមួយនឹងការបាត់ចម្រៀងមួយបទនេះពីបណ្តាញសង្គមរបស់លោក សុះ ម៉ាច បែរជាទទួលបានការខមិនចំអកពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនទៅវិញ ។

តារាចម្រៀង សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បៈបានបង្ហោះសារក្រោយបទចម្រៀងរបស់លោកត្រូវបានលុបបាត់ពីបណ្តាញសង្គមក្រោយពីបង្ហោះបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះថា «គួរឱ្យសោកស្តាយណាស់បទចម្រៀង អនុស្សាវរីយ៍វត្តជោតញ្ញាណដោយមានការគាំទ្រច្រើនពេលខ្ញុំផុសផ្ញើជូនមិត្តសម្លាញ់ញឹមវណ្ណារ័ត្នដែលជាអ្នកនិពន្ធ និងជូនប្រជាពលរដ្ឋដែលរស់នៅកោះកុងស្តាប់កម្សាន្តបាន២ថ្ងៃត្រូវបានក្រុមហ៊ុនMeta សម្រេច បិទដោយសារភ្លេងជាប់កម្មសិទ្ធិបញ្ញា។តាមពិតខ្ញុំគ្មានបំណងយកបទនេះធ្វើអាជីវកម្មនោះទេ ទោះបីជាពេលច្រៀងថតក៏មិនគិតថាច្រៀងដើម្បីយកជាមុខរបរដែរគឺគ្រាន់តែកម្សាន្តប៉ុណ្ណោះ។

តែបំណាច់បងប្អូនមហាជនលោកគាំទ្រច្រើនខ្ញុំក៏សម្រេចចិត្តធ្វើភ្លេងថ្មីទៅជាលក្ខណ:ជាខ្មែរនិងច្រៀងឡើងវិញព្រមទាំងថតMVតាមសំណូមពរដើម្បីបម្រើអារម្មណ៍អ្នកស្តាប់និងដើម្បីអបអរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែនឹងមកដល់ពេលខាងមុខផងដែរ។សូមរង់ចាំស្តាប់ ទស្សនានិងគាំទ្រផងខ្ញុំសូមអរគុណទុកជាមុន»។

ជុំវិញការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនបានបង្ហាញការសោកស្តាយ  តែក៏មានមួយចំនួនបានចូលទៅខមិនឌឺដងឱ្យលោកថា «ជិត៣ខែហើយ នៅក្នុងបណ្តាញសង្គម អូសទៅឃើញតែចម្រៀងលោកបឺតសំរេចព្រោងព្រាតច្រើនណាស់រហូតដល់ថ្ងៃនេះ ហើយទើបឃើញចម្រៀងលោកមួយបទ ផុសនៅក្នុងហ្វេសបុកផ្ទាល់ខ្លួនលោក តែត្រូវបាត់វិញទៀត» «មិនបាច់ទេបងអើយអត់ពិរោះផង បើបងសំរេចច្រៀងប្រហែលគ្រាន់បើ» «អត់ពិរោះផង បង តាំងពីដើមមកពិរោះដោយបទ» ជាដើម។

គួររំឮកថាលោក សុះ ម៉ាច ទទួលរងការរិះគន់ពីសំណាក់មហាជនមួយចំនួនក្រោយពីលោកបានចេញមុខថានឹងរកយុត្តិធម៌ក៏ដូចជាភាពស្អាតស្អំជូនគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត ជាពិសេសលោកបាននិយាយដោយឥតលាក់លៀមថា លោក បឺត សំរេច មិនមែនជាកូនប្រុសអធិរាជឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post