header ads

Sponsor

មួយរយៈចុងក្រោយនេះគេសង្កេតឃើញតារាកំប្លែងវ័យក្មេង ស្រីចុប ហាក់មានទីផ្សារខ្លាំង ដោយនាងតែងបង្ហាញវត្តមាននៅក្នុងការកំប្លែងជាមួយក្រុម ពូណុយ ។ ជាមួយសមត្ថភាពរបស់ ស្រីចុប ក៏ទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ម្ចាស់ផលិតផលមួយចំនួនបើទោះនាងមានរូបសម្បត្តិមិនស្រស់សោភាក្តី ។ ប៉ុន្តែបើក្រឡេកមកសួររឿងស្នេហា ស្រីចុប បានបញ្ជាក់ថាមិនទាន់គិតគូរទេ តែមានអ្នកសុំស្រឡាញ់ភាគច្រើនជាបុរស បរទេស តែក៏មានបុរសខ្មែរដែរ  ។

សម្រាប់ឆ្នាំនេះ ស្រីចុប ដែលត្រូវគេស្គាល់ថាជាប្អូនស្រី  នាយចយ មានវ័យ ២២ឆ្នាំហើយ តែនាងមិនទាន់មានស្នេហានៅឡើយទេដោយចង់រកលុយឱ្យបានច្រើនសិន ។ តារាកំប្លែងដែលមានឈ្មោះកំណើតថា ស្រីនិច បានទទួលស្គាល់ថាមានអ្នកសុំស្រឡាញ់ដែលមានទាំងខ្មែរ និងបរទេស តែនាងមិនហ៊ានទទួលព្រោះខ្លាចគេបោក ។ ស្រីចុប បានវិលមកចាប់អាជីពកំប្លែងវិញក្រោយពីទទួលបានការជ្រោមជ្រែងពីសំណាក់ ពូណុយ  ។

គេចាំបានថា កាចុប បានលេចមុខនៅក្នុងវិស័យកំប្លែងតាំងពីក្មេង តែក្រោយមកក៏ផ្អាកទៅវិញដោយងាកទៅបង្កើតរបរបន្តិចបន្តួចចិញ្ចឹមជីវិត តែក្រោយមកក៏ខាងឡុងចុងទៅទៀត ។ ជាសំណាងល្អក្រោយឃើញសមត្ថភាពរបស់ កាចុប ពូណុយ ក៏បានជួយជ្រោមជ្រែងរហូតបានចូលរួមកំប្លែងរហូតមកដល់សព្វថ្ងៃជាមួយក្រុមរបស់លោក ។

ដ្បិតធ្លាប់តូចចិត្តនិងវាសនាដែលមុខមាត់មិនស្រស់ស្អាតក្តី តែពេលនេះ កាចុប បានផ្លាស់ប្តូរគំនិតដោយលើកយកហេតុផលថាយ៉ាងហោចណាស់នាងក៏មានសំណាងជាងមនុស្សមួយចំនួនដែលកើតមកមិនមានអវៈយវៈគ្រប់គ្រាន់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post