header ads

Sponsor

ភ្នំពេញ៖ ករណីហិង្សាទៅលើយុវតីម្នាក់ ដែលបង្កការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម ផ្ដើមចេញរឿងសេគគប់មិនបានត្រឹមត្រូវ ត្រូវបានក្រុមម្ខាងទៀតព្រួតវាយនៅក្នុងបន្ទប់ផ្ទះសំណាក់ រួចថតវីដេអូចែកគ្នាជាការកម្សាន្ត ដល់ពេលបែកធ្លាយពេលនេះខាងយុវតីរងគ្រោះសម្រេចដាក់ពាក្យប្ដឹងហើយ ខណៈសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកជនបង្កផងដែរ។

ហេតុការណ៍ហិង្សានេះបានកើតឡើង កាលពីវេលាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៥ព្រឹក ស្ថិតនៅផ្ទះសំណាក់យីហោ៣៤២ ស្ថិតលើផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទើបតែបែកធ្លាយវីដេអូនៅពេលថ្មីៗនេះ។

បើតាមប្រភពពីយុវតីរងគ្រោះ ឈ្មោះនីតា បានប្រាប់សារព័ត៌មានដឹងថា គេ និងក្រុមស្ត្រីជនបង្ក គឺទេីបតែស្គាល់គ្នាប៉ុណ្ណោះ ហើយមុនកេីតហេតុនៅគឺល្ងាចថ្ងៃទី១១ ខែកញ្ញា យុវតីរងគ្រោះ និងក្រុមយុវតីដៃឆៅបានណាត់គ្នាដេីរលេង ដោយទាំងអស់មានគ្នា៧នាក់ នៅកោះពេជ្រ រហូតផឹកស៊ីដាច់យប់ ស្រវឹងក៏នាំគ្នាទៅបន្ទប់ផ្ទះសំណាក់ ចំនួនពីរបន្ទប់គេងផ្សេងៗគ្នា យុវតីរងគ្រោះគេងម្នាក់ឯងចំណែកបន្ទប់យុវតីដៃឆៅគេងគ្នា៦នាក់ ក្នុងនោះមានស្រី៤នាក់ ប្រុសម្នាក់ និងស្រីតែងខ្លួនប្រុសម្នាក់។

ប្រភពដដែលបានឱ្យដឹងទៀតថា មុនមានរឿងក្រុមស្ត្រីដៃឆៅបានអង្គុយលេងក្នុងបន្ទប់របស់ខ្លួន ពេលចេញទៅវិញស្រាប់តែបាត់ស្បែកជើង ហើយរូបគេបានប្រាប់យុវតីម្នាក់ក្នុងចំណោមបក្សពួកគេទាំងអស់នោះរួចដេីរទៅមេីលក្នុងបន្ទប់ពួកគេស្នាក់នៅក៏ឃេីញស្បែកជើងខ្លួននៅក្នុងបន្ទប់នោះ ស្រាប់តែខាងក្រុមស្ត្រីដៃឆៅបិទទ្វារបន្ទប់ រួចនិយាយសួរនាំ ហើយព្រួតវា,យរូបនាងជាន់ក្បាល  យកស្បែកជើងវាយយ៉ាងទ្រោមខ្លួនហើយថែមទាំងថតវីដេអូទុក ចែកចាយជាការកម្សាន្តទៀតផង មិនត្រឹមតែប៉ុណ្ណោះក្រុមដដែលនេះបានគម្រាមសម្លាប់នារីរងគ្រោះទៀត បេីសិននារីរងគ្រោះហ៊ានប្តឹងសមត្ថកិច្ច។

រហូតមកដល់ថ្ងៃទី១៨ ខែកញ្ញាថ្មីៗនេះ ទើបវីដេអូនោះបានបែកធ្លាយ និងដឹងដល់អាណាព្យាបាលទេីបយុវតីរងគ្រោះនោះហ៊ានប្រាប់ពីដំណើររឿងដែរបានកើតឡើង ហើយក៏ត្រូវបានអាណាព្យាបាលនាំនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ២ដេីម្បីឱ្យសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ជូនយុវតីរងគ្រោះ។

ជុំវិញនឹងករណីនេះដែរស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ជាមួយនោះសមត្ថកិច្ចក៏អំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ ឯកឧត្តមស្នងការបានបញ្ជាក់ច្បាស់ថាករណីនេះដោយមិនអាចលើកលែងបានទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post