header ads

Sponsor

ក្រោយពីមហាជនជាច្រើនបានបញ្ចេញមតិស្រដៀងៗគ្នាថាលោកគ្រូជោគជ័យ សៀវ សុផល ចេញមុខមកក្នុងគោលបំណងបោកប្រាស់ក្រោយពីមានបំណងចង់ជួយរៀបចំផែនការដើម្បីទាក់ទាញដល់អ្នកវិនិយោគដល់អភិបាលខេត្តនានា។ ស្រាប់តែលោកគ្រូសួរបកទៅវិញ ថាតើលោកគ្រូបោកអ្វីពីខេត្ត និងប្រជាជន? ហើយតើបោកយកអី? ។ លោក សៀវ សុផល បញ្ជាក់ថាសព្វថ្ងៃលោកដឹកនាំក្រុមហ៊ុនដល់ទៅបី។

ដោយសារធ្លាប់បរាជ័យក្នុងការជួយដោះបំណុលដល់តារាកំប្លែង ខ្ញុង នាពេលកន្លងមកទើបធ្វើឱ្យប្រជាប្រិយភាពរបស់លោកគ្រូ សៀវ សុផល ហាក់ស្ងប់ស្ងាត់ នឹងទទួលបានការរិះគន់ពីសំណាក់មហាជនជាច្រើន ។ ថ្មីៗនេះទៀតសោតលោកគ្រូជោគជ័យរូបនេះក៏ត្រូវបានមហាជនជាច្រើនឌឺដងចំអកក្រោយលោកគ្រូមានបំណងចង់រៀបយុទ្ធសាស្ត្រជួយដល់អភិបាលខេត្តក្នុងការទាក់ទាញអ្នកវិនិយោគ។ រហូតអ្នកខ្លះលើកឡើងចំៗថាលោកគ្រូជោគជ័យខាងបោក ជាដើម។

ឆ្លើយតបទៅអ្នកខមិនរិះគន់លោកគ្រូ សៀវ សុផល បានរៀបរាប់ថា«មានចំណេះដឹង និង ជំនាញមិនគ្រប់គ្រាន់ទេ តែបើយកទៅបំរើប្រយោជន៏រួម ប្រយោជន៏ខេត្ត ហើយទទួលបានផល ទើបចំណេះដឹងនោះពិតប្រាកដ ខ្ញុំសរសេរដូចជាមិនធ្វើអោយប៉ះពាល់ដល់ ថ្នាក់ដឹកនាំខេត្ត ឬ ប្រយោជន៏របស់ប្រជាជនទេ ខ្ញុំក៏មិនទាមទារកំរ៉ៃសេវា ដែរ ហើយក៏មិនរំពឹងតំណែងនយោបាយពីរដ្ឋាភិបាលដែរ ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះសព្វថ្ងៃ ឬ បច្ចប្បន្ន ខ្ញុំកំពុងតែ ដឹកនាំក្រុមហ៊ុន ៣ មានតំណែង ជា អគ្គនាយក CEO: 1. Ants Capital Co.,Ltd

2. Sievsophal real estate co. Ltd

3. Holy Heal Adventure Park co.,Ltd .

ខ្ញុំគឺជាដៃគូរខាងវិស័យឯកជន ជាមួយរដ្ឋាភិបាល បង្កើតការងារ និង គោរពច្បាប់រដ្ឋ។ ដូចលោក Jack Ma ថា មានទំនាក់ទំនងខាងវិស័យឯកជនជាមួយរដ្ឋ តែមិនរៀបការ ជាមួយរដ្ឋជាដាច់ខាត ។ ខ្ញុំជាសហគ្រិន និង ជាអ្នកវិនិយោគ ហើយមានទីប្រឹក្សា ច្បាប់ គណនេយ្យ ទីផ្សារ និង វិនិយោគ ន៨ង បច្ចេកទេស នៅជំវិញខ្លួនខ្ញុំជាច្រើន ហើយថែមទាំង មាន មេគំនិត (Master Mind) នៅ BNI Champion ដែលខ្ញុំជាអ្នកផ្តួចផ្តើមបង្កើត បច្ចុប្បន្ន មានសមាជិក ជិត 200ម្ចាស់អាជីវកម្ម ដែលខ្ញុំអាចពិគ្រោះសុំយោបល់បានគ្រប់ពេល ។

ខ្ញុំសុំជួយដោយស្មគ្រ័ចិត្ត មិនចង់ល្បីអីទេ បើខេត្តត្រូវការ ខ្ញុំមិនត្រូវការ តំណែង ឋានះ ក្នុងរដ្ឋាភិបាលទេ ។ ខ្ញុំចង់ជោគជ័យក្នុងអាជីវកម្មរបស់ខ្ញុំ និង ដោយសមត្ថភាពរបស់ខ្ញុំ ហើយបើអាចជាជំនួយ ដល់បងប្អូន ឬ ខេត្ត បាន គឺជួយដោយក្តីរីករាយ គឺជួយគំនិត និង ជួយជាពេលវេលា មិនបានជួយលុយទេ ។ តែបើបងប្អូន ខ្លះ comment ថាខ្ញុំបោក ខ្ញុំបោកយកអី ? បងប្អូនខ្លះcommentថាខ្ញុំទៅបោកអ្វីពីខេត្ត និង ប្រជាជន ? »៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post