header ads

Sponsor

ជនសង្ស័យជាឃាតករបាញ់សម្លាប់ជាងកាត់សក់ នៅមុខផ្ទះ ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចកម្ពុជាសហការ ជាមួយសមត្ថកិច្ចថៃ ចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យជាអតីតមន្រ្តីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ មានឈ្មោះ លី ថរិយ ត្រូវបានថ្នាក់លើដកបញ្ឈរជើងក្រោយមានរឿង ហើយរត់គេចខ្លួន សង្ងំលាក់ខ្លួននៅទឹកដីថៃ មកដល់ពេលនេះរយៈពេលជិត៣ឆ្នាំ ។

ជនរងគ្រោះមានឈ្មោះ សុខ សុធន ហៅ កេ​នជាជាងកាត់សក់ ត្រូវបាន​ជនដៃដល់ ​ដែលជា​អតីតមន្ត្រីនគរបាល​ត្រូវបានអ្នកជិតខាង ខាងលើនេះ បាញ់ចំនួន​មួយ​គ្រាប់​ចំ​ដើមទ្រូង​ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​ នៅនឹងកន្លែង កាលពី​វេលា​ម៉ោង ១០​ យប់ ថ្ងៃទី ​២៦ ខែកញ្ញា ឆ្នាំ​ ២០២០ ស្ថិតនៅចំហៀងសាលារៀនទួលគោក ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

បើតាមស្ត្រីជាភរិយាបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ រហូតដល់ម៉ោងជាង១០យប់ ក៏រៀបចំនឹងចូលផ្ទះស្រាប់តែមានការប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។

ស្ត្រីភរិយាជនរងគ្រោះបានបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តងចោលប្រពន្ធកូនតូចៗ។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល រហូតមកដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣នេះទើបកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចថៃ ត្រៀមបញ្ជូលមករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post