header ads

Sponsor

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានហាមឃាត់ការលក់ចែកចាយផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដោយសារមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះមានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដល់អ្នកប្រើប្រាស់។

ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសម្រេចលុបលេខបញ្ញិកាផលិតផល និងបំប៉នសុខភាពទាំងពីរខាងលើចេញពីបញ្ជីឱសថចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រឹះស្ថានផលិតឱសថ ដែលពាក់ព័ន្ធត្រូវចាត់វិធានការប្រមូលផលិតផលបំប៉នសុខភាពខាងលើចេញពីឱសថស្ថាន ឱសថស្ថានរងនានា និងពីទីផ្សារ ព្រមទាំងហាមលក់លើប្រព័ន្ធអនឡាញ និងបណ្តាញសង្គមនានា ពុំនោះទេក្រសួងសុខាភិបាលនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន។

ឱសថយ៉ិនស៊ិន GINSENG PRO ខាងលើត្រូវបានគេស្គាល់ថាមកពីក្រុមហ៊ុនគ្រួសារកក់ក្ដៅរបស់ឧកញ៉ា​ អ៊ុច​ សម្បត្តិ តែជុំវិញនឹងរឿងនេះឧកញ៉ា ចេញមកឱ្យរក្សាភាពស្ងប់ស្ងាត់ ដោយក្រុមហ៊ុននឹងស្រាយបំភ្លឺជូនតាមពេលវេលាដែលកំណត់ខាងក្រោម។

តាមរយៈសារបកស្រាយរបស់ឧកញ៉ា បានលើកឡើងឱ្យដឹងទាំងស្រុងថា៖

«មកដល់ម៉ោងនេះប្រហែលជាបងប្អូនបានឃើញព័ត៌មានពីការផ្សាយរបស់ក្រសួងរួចហើយ ខ្ញុំឧកញ៉ាសម្បត្តិ ប្រធានក្រុមហ៊ុនគ្រួសារកក់ក្តៅ សូមជម្រាបជូនជាព័ត៌មានជំហានដំបូង សូមរក្សាភាពស្ងប់ស្ងាត់ ក្រុមហ៊ុននឹងស្រាយបំភ្លឺនៅថ្ងៃស្អែក ទី23 វេលាម៉ោង 13:00 តាមរយៈលិខិតមេធាវីរបស់ក្រុមហ៊ុន យើងប្រកាន់គោលជំហរ ភាពស្មោះត្រង់ ចំណែកផលិតផលមានគុណភាពខ្ពស់ ជួយប្រជាពលរដ្ឋរហូតមក អញ្ចឹងសូមពុកម៉ែបងប្អូននិងភ្នាក់ងារចែកចាយ រងចាំការបកស្រាយពីក្រុមហ៊ុនផ្ទាល់ »

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post