header ads

Sponsor

បន្ទាប់ពីលេចឮព័ត៌មានថានៅឆ្នាំក្រោយ ២០២៤ ប្រទេសថៃ និងដាក់បញ្ចូលឈុតសម្លៀកបំពាក់ថៃព្រះរាជនិយមជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះស្រាប់តែ លោក កៅ សីហា ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំរឿងនៅទូរទស្សន៍ហង្សមាសបានលើកឡើងចំៗទៅម្ចាស់សម្អាងការមួយចំនួនដែលស្តាប់ហើយធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង ។ 

លោក កៅ សីហា បានលើកឡើងថា«ថៃគួរអរគុណសម្អាងខាងកម្ពុជាមួយចំនួនធំ ..... ដែលបានជួយផ្សព្វផ្សាយយកមកគ្រងកូនក្រមុំខ្មែរ ហើយរូបថតបន្សល់ពីសម្អាងទាំងនោះបានក្លាយជា ទឡ្ហីករណ៍ តឹងតាង ពីភាពល្បីរន្ទឺសាយភាយរបស់ឈុតរបស់ថៃដែលគ្របដណ្ដប់លើផ្នត់គំនិតខួរក្បាលខ្មែរមួយចំនួនធំដែលជាប្រទេសក្បែរខាងរបស់ខ្លួន។

ខ្ញុំជឿថាយូណេស្កូនឹងទទួលដៃដប់។ ងាកមកឈុតខ្មែរវិញ ដូចមិនទាន់ឃើញមានសូម្បី១... មិនអើពើ ឬមិនទាន់ដល់ពេល? ឈុតខ្មែរមានច្រើនសម័យកាលណាស់។ សម្រាប់ខ្ញុំបើអាច ស្នើឈុតអាវបំពង់សម័យ ចតុមុខ លង្វែក និងឧត្តុង្គដាក់ជាជំហានដំបូងក៏ល្អ»។

ជុំវិញការលើកឡើងរបស់អ្នកដឹកនាំរឿងរូបនេះក៏ទទួលបានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានលើកឡើងថាក្រៅពីសម្អាងការជាច្រើននៅក្នុងស្រុកខ្មែរដែលនិយមយកឈុតរបស់ប្រទេសថៃមកស្លៀកឱ្យកូនក្រមុំខ្មែរគេក៏បានឃើញសិល្បការិនីរបស់ប្រទេសខ្មែរក៏និយមចូលចិត្តស្លៀកឈុតរបស់ ប្រទេសថៃ ដែលហាក់ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ឱ្យប្រទេសមួយនេះដោយមិនដឹងខ្លួន ។

ក្នុងនោះក៏មានការលើកឡើងថា ក្រសួងពាក់ព័ន្ធគួរតែមានវិធានការក្តៅ ចំពោះរឿងមួយនេះ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post