ក្រោយរយាលពីការងារសិល្បៈតារាចម្រៀងពូឃ្លាំង បានចំណាយពេលទៅសហរដ្ឋអាមេរិកដើម្បីទៅលេងកូនស្រីជាទីស្រឡាញ់ក្រោយមិនបានចូលរួមនៅក្នុងពិធីមង្គលការរបស់កូនស្រីនាពេលកន្លងមក ។តាមរយៈរូបភាពជាច្រើនរបស់តារាចម្រៀងរ៉េបរូបនេះមើលទៅពិតជាមានក្តីសុខនិងភាពកក់ក្តៅជាខ្លាំង ។
សម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិកនេះ ពូឃ្លាំង ធ្វើដំណើរទៅម្នាក់ឯង តែមិនមានការបញ្ជាក់ថាលោកទៅទីនោះរយៈពេលប៉ុន្មានសប្តាហ៍ឡើយ ។តាមរយៈរូបភាពជាច្រើនសន្លឹកជាមួយកូនស្រីជាទីស្រឡាញ់ ពូឃ្លាំង កី៏បានភ្ជាប់មកជាមួយនូវសារដ៏មានអត្ថន័យនៅក្នុងនាមជាលោកឪពុកម្នាក់ថា «សូមឆ្លៀតពេល Vacation សំរាកបន្តិច ដើម្បីត្រលប់ទៅវិញ នឹងមានអ្វីថ្មីៗជូនបងប្អូនបន្តរទៀតគាត់ជាមនុស្សស្រីសំខាន់ម្នាក់របស់ខ្ញុំ បន្ទាប់ពីប្រពន្ធខ្ញុំ !»។
សម្រាប់ការចំណាយពេលជាមួយកូនស្រីលើកនេះគឺជាការប៉ះប៉ូវបន្ទាប់ពីលោកខកខាននៅក្នុងការចូលរួមនៅក្នុងថ្ងៃមង្គលការរបស់កូនស្រី។
គួររំឮកថា ពូឃ្លាំង ធ្លាប់មានកូនស្រីជាមួយមិត្តស្រីកាលលោករស់នៅសហរដ្ឋអាមេរិកនាពេលកន្លងមក ។អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយវិលចូលសិល្បៈជាថ្មី ពូឃ្លាំង នៅតែមានហាងឆេងខ្ពស់នៅក្នុងអាជីពចម្រៀងដោយលោកបានបង្ហាញនូវសកម្មភាពថ្មីៗនៅតាមឆាកតន្ត្រីនានា ។មិនតែប៉ុណ្ណោះ ពូឃ្លាំង ក៏បានហក់ចូលនៅក្នុងការសម្តែងរឿងថែមទៀតផង ៕