header ads

Sponsor

រហូតមកដល់ពេលនេះតារាសម្តែង សឿ សុធារ៉ា នៅតែមិនទាន់មានឱកាសនៅក្នុងការងារ សិល្បៈឡើយ បើទោះនាងមានសភាពធូរស្រាលជាប្រក្រតីវិញក៏ដោយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខណៈជិតដល់ថ្ងៃខួបកំណើតកូនស្រី ស្រាប់តែ សឿ សុធារ៉ា លើកឡើងយ៉ាងកម្សត់ថាខ្លួនគ្មានអ្វីឱ្យកូនបើពេលនេះក្រហើយឈឺថែមទៀតនោះ ។

បើទោះទទួលបានការជួយពីសំណាក់សប្បុរជនមួយចំនួនដែលមានដូចជាលំនៅដ្ឋាន ម៉ូតូ ក្តី តែ សឿ សុធារ៉ា នៅតែមិនទាន់មានជីវភាពប្រសើរនៅឡើយទេដោយសារសព្វថ្ងៃនាងមិនទាន់មានការងារសិល្បៈជាប់លាប់ធ្វើបើទោះកន្លងមកនាងបានប្រកាសនឹងទទួលយកការងារគ្រប់ប្រភេទមិនថាថតរឿងឬ ផ្សាយផលិតផលឡើយ ។

អ្វីដែលគួរឱ្យកត់សម្គាល់ខណៈជិតដល់ថ្ងៃកំណើតកូនស្រីច្បង សាពូន ដារ៉ាពិមាន សឿ សុធារ៉ា បានបង្ហាញអារម្មណ៍នៅតាមបណ្តាញសង្គមថា «ជិតដល់ថ្ងៃកំណើតពិមានកូនស្រីម៉ាក់ហើយ តែម៉ាក់គ្មានអ្វីកាដូអោយកូនទេ ព្រោះម៉ាក់ក្រហើយធ្លាក់ខ្លួនឈឺទៀត, ម៉ាក់មានតែអាហារបីពេលសំរាប់កូន និងចំណេះដឹងបន្តិចបន្តូចជាកាដូជូនកូនម៉ាក់ព្រោះសាលារៀនដែលម៉ាក់បានសិក្សានិងជួបប្រទះហើយស្វែងយល់ពីមេរៀននេះកន្លងមក គឺមានតំលៃថ្លៃមហាមេឃពេកហើយកូន ពិមានរៀនលេង ហ្គីតាអេឡិចត្រិច ហ្គីតាសាំ.ម៉ាក់គោរពកូនណាស់ ពិមានកូនម៉ាក់»។


ការលើកឡើងរបស់ សឿ សុធារ៉ា បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមបានចូលរួមលើកកម្លាំងចិត្តនិងជូនពរដល់កូនស្រី សឿ សុធារ៉ា ឱ្យមានសំណាងល្អនឹងមានឈ្មោះបោះសំឡេងនៅថ្ងៃអនាគតនៅក្នុងអាជីពសិល្បៈ ។ ព្រោះថា សាពូន ដារ៉ាពិមាន ក៏មានទេពកោសល្យសិល្បៈមិនចាញ់ សឿ សុធារ៉ា និងលោក សាពូន មីដាដា ជាម្តាយឪពុកនោះទេ។ មួយវិញទៀតក្មេងស្រីរូបនេះក៏មានសម្រស់ស្រស់ស្អាតដែលជាទុនមួយដែលជួយឱ្យនាងប្រឡូកក្នុងអាជីពសិល្បៈបានយ៉ាងស្រួល ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post