header ads

Sponsor

ខណៈប្រជាប្រិយភាពកំពុងហក់ឡើងក្រោយក្រោយបទ 20 Out Now កំពុងទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសមិត្តយុវវ័យជាខ្លាំងនោះស្រាប់តែតារារ៉េបវ័យក្មេងរូបនេះបែរជាទទួលរងពីសំណាក់មហាជនមួយចំនួនជុំវិញស្នាមសាក់នៅលើខ្លួនរបស់លោក ។ ប៉ុន្តែត្រូវបាន ទេព ពិសិដ្ឋ លើកឡើងបែបនេះ នឹងបានសំណូមពរឱ្យមហាជនកុំវាយតម្លៃក្រុមមនុស្សមានស្នាមសាក់ជាមនុស្សបាតសង្គមអី ។

ក្រោយក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីThe Voice Kid Cambodia រដូវកាលទីពីរមក ទេព ពិសិដ្ឋ បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស តែប្រជាប្រិយភាពរបស់តារាវ័យក្មេងរូបនេះហាក់នៅទ្រឹងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ ប៉ុន្តែក្រោយពី ទេព ពិសិដ្ឋ ងាកមកដើរតាមក្តីស្រមៃ ដោយងាកមកច្រៀងបទជាចង្វាក់រ៉េបនោះធ្វើឱ្យមានការចាប់អារម្មណ៍ពីសមត្ថភាពរបស់តារារូបនេះជាខ្លាំង ។ រហូតមានអ្នកខ្លះប្រដូចសមត្ថភាព ទេព ពិសិដ្ឋ ជាមួយតារារៀមច្បង វណ្ណដា ផងដែរ ។ អ្វីដែលគួរឱ្យសរសើរនោះ ទេព ពិសិដ្ឋ ក៏អាចនិពន្ធបទចម្រៀងបានដោយខ្លួនឯងដោយចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះដែលមានដូចជាបទ 20 Out Now ដែលកំពុងផ្ទុះល្បីនាពេលនេះ ។ 

អ្វីដែលកត់សម្គាល់ខណៈប្រជាប្រិយភាពកំពុងឡើងស្រឺតៗនោះ ស្រាប់តែតារារ៉េបវ័យ ២០ឆ្នាំរូបនេះបែរជាត្រូវមហាជនមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះស្នាមសាក់នៅលើរាងកាយជាច្រើនរបស់លោក ។ ប៉ុន្តែយ៉ាងណា ទេព ពិសិដ្ឋ បាននិយាយថាទោះលោក មានស្នាមសាក់មែន តែខ្លួនមិនបានបំពានទៅលើរាងកាយនរណាម្នាក់ឡើយ។

ទាំងនេះវាជាការលំអរខ្លួនដូចទៅនឹងការពាក់គ្រឿងអលង្ការមាសពេជ្រ ជាដើម ។ ក្រៅពីសំណូមពរកុំឱ្យមហាជនមើល ងាយដល់ក្រុមមនុស្សដែលមានស្នាមសាក់ថាជាមនុស្សបាតសង្គមនោះ តារារ៉េបដែលមានដើមកំណើតនៅខេត្តសៀមរាបរូបនេះបានសង្កត់ធ្ងន់ថាទាំងនេះជាការស្រឡាញ់និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗប៉ុណ្ណោះមិនមែនទាំងអស់គ្នាឡើយ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post