header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះឧកញ៉ាបណ្ឌិត ជា ចំរើន ដែលត្រូវគេស្គាល់ថាជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានបង្ហោះសារសុំទោសដល់ភរិយារបស់លោកដែលអ្វីៗគ្រប់យ៉ាងបានបាត់បង់ក្រោមស្នាដៃរបស់ឧកញ៉ាបណ្ឌិតដោយសារមនុស្សដែល មិនស្គាល់ប្រវត្តិច្បាស់លាស់ ។ សារមួយនេះក៏ទទួលបានការចូលរួមបញ្ចេញមតិលើកទឹកចិត្តដល់ឧកញ៉ាបណ្ឌិត ជា ចំរើន ជាច្រើន តែក៏មានអ្នកខ្លះបានចូលទៅខមិនបែបឌឺដងនិងចំអកផងដែរ ។

ឧកញ៉ាបណ្ឌិត ជា ចំរើន បានបង្ហោះសារថាដែលមានអត្ថន័យថា«បងសុំទោសអូនសម្លាញ់ អ្វីៗគ្រប់យ៉ាងបាត់បង់ក្រោមស្នាដៃបង ដែលបងទុក្ខចិត្តប្រើមនុស្សមិនស្គាល់ប្រវត្តិច្បាស់ លាស់ ចុងក្រោយពួកវាបំផ្លាញ់យើងហើយដាក់កំហុសនិងបង្ខូចកេរ្តិ៍ឈ្មោះយើងទៀត ពិសេសពួកវាអាក្រក់ប៉ុណ្ណឹងហើយនៅតែមានរាសីខ្ពស់ត្រដែត អ្នកខ្លះជាគ្រូសីលហើយក៏ចាញ់បោកវាដែរ ហាសតើយុត្តិធម៌មានទេ?»

ជាមួយសំណេររបស់លោកបណ្ឌិតគេបានឃើញមានការចូលរួមបញ្ចេញមតិយោបល់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយអ្នកខ្លះបានលើកទឹកចិត្ត និងជូនពរដល់ឧកញ៉ាបណ្ឌិតជាច្រើន តែខ្លះទៀតបែរជាបញ្ចេញមតិបែប ឌឺដងចំពោះការបង្ហោះសាររបស់លោកឧកញ៉ាបណ្ឌិតផងដែរ ។


ទោះបីជាយ៉ាងនេះក្តីគេមិនបានដឹងថាលោកឧកញ៉ាបណ្ឌិតជួបរឿងអយុត្តិធម៌កម្រិតណារហូតធ្វើឱ្យលោកឧកញ៉ាបណ្ឌិតបាត់បង់គ្រប់យ៉ាងបែបនេះឡើយ។ ឧកញ៉ាបណ្ឌីត ជា ចំរើន  ត្រូវបានមហាជនស្គាល់គ្រប់គ្នាថាជា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាដែលជាសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post