header ads

Sponsor

ដ្បិតទើបទទួលសញ្ជាតិថៃថ្មីៗក្តី តែតារាសម្តែងរូបស្រស់ ណា សាឌី បានបញ្ចេញមតិបែបនេះក្រោយឃើញប្រាសាទថ្មនៅប្រទេសថៃមានការចម្លងរចនាបថដូចទៅនឹងប្រាសាទអង្គរវត្ត ដែលបានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មស្ទើរគ្រប់គ្នានៅក្នុងពេលប៉ុន្មានថ្ងៃនេះ ។

មិនខុសពីមហាជនដទៃបើទោះជាកូនកាត់ខ្មែរ ថៃ តែ ពិធីការិនី និងជាតារាសម្តែង ណា សាឌី បានបង្ហោះរូបភាពដ៏ស្រស់ស្អាតនៅប្រាសាទអង្គរវត្តភ្ជាប់ទៅនឹងសំណេរ នៅលើបណ្តាញសង្គមរបស់ខ្លួនថា «មរតកដ៏កំសត់អើយ អ្នកជួបរឿងច្រើនពេកហើយ ទោះបីខ្ញុំជាកូនកាត់ខ្មែរ ថៃ ក៏ពិតមែនប៉ុន្តែខ្ញុំសូមឈរលើភាពត្រឹមត្រូវនឹងយុត្តិធម៌តែប៉ុណ្ណោះ»។ ទោះមិនបានរៀបរាប់វែងឆ្ងាយ តែតាមរយៈសារមួយនេះក៏អាចបង្ហាញថាតារាកូនកាត់ខ្មែរ ថៃរូបនេះក៏មានភាពឈឺចាប់ចំពោះរឿងមួយនេះ ដែរ ។

ក្រោយឃើញសំណង់ប្រាសាទថ្ម សីហនគររបស់ប្រទេសថៃ មានរចនាបថភាគច្រើនដូចទៅនឹងប្រាសាទអង្គរត្តនោះគេសង្កេតឃើញសិល្បករការិនីជាច្រើនបានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម ។

ក្នុងនោះក៏មានតារាភាគច្រើនបានបង្ហាញរូបភាពរបស់ខ្លួនដោយភ្ជាប់ទៅនឹងទិដ្ឋភាពដ៏ស្រស់ស្អាតនៅប្រាសាទអង្គរវត្តដែលជាទីកន្លែងដ៏ល្អឯកដែលមិនអាចកាត់ថ្លៃបាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post