header ads

Sponsor

មុននេះបន្តិចពិធីករលោក សុខ រ៉ាស៊ី បានបង្ហាញការសុំទោសដល់តារាចម្រៀង ពេជ្រ សោភា ព្រោះកន្លងមកលោកបានមើលស្រាលចំពោះកូនក្រុមរបស់អ្នកនាង តែទីបំផុតកូនក្រុមដែលទទួលការចុចតែមួយប៊ូតុង លឹម សេរីហានីកា បែរជាមានសមត្ថភាពអាចក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះទៅវិញ ។ 

ក្នុងនាមជាពិធីករនៅក្នុងកម្មវិធីប្រឡងចម្រៀង THE VOICE CAMBODIA រដូវកាលទីបី លោក សុខ រ៉ាស៊ី បានបង្ហោះសារសុំទោសដល់តារាចម្រៀង ពេជ្រ សោភា ដែលមានអត្ថន័យថា « មួយកៅអី ដ៏មានន័យសុំទោស ពេជ្រ សោភា ដែលបងមើលស្រាល សមត្ថភាព នារីវ័យក្មេងម្នាក់នេះពីដំបូងបងគិតថាសមត្ថភាពបេក្ខនារី វ័យក្មេងនេះខ្លាំងមិនទាន់ជាដៃគូប្រកួត ជាមួយ បេក្ខជនខ្លាំងៗជាច្រើនទៀត នៅក្នុងកម្មវិធី THE VOICE CAMBODIA កុំតែបានបទ ក្តាមស្រែ រ៉េប ទើបបានមកដល់វគ្គនេះ! តែការបង្វឹករបស់ ពេជ្រ សោភា តែមួយមុខគត់ ដែលធ្វើអោយគាត់ ខ្លាំង នឹកស្មានមិនដល់ យ៉ាងឆាប់រហ័ស!សុំទោសជាសាធារណៈ»។

ជុំវិញការលើកឡើងរបស់ លោក សុខ រ៉ាស៊ី បានធ្វើឱ្យមហាជនដែលតាមដានកម្មវិធីមួយនេះមានការពេញចិត្តនឹងសរសើរនូវការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់តារាចម្រៀង ពេជ្រ សោភា ដល់កូនក្រុមរបស់ខ្លួនរហូតមានឱកាសក្លាយជាម្ចាស់ជ័យលាភីដោយជោគជ័យ ។

ខណៈដែលកញ្ញា លឹម សេរីហានីកា បានក្លាយជាម្ចាស់ពាននៅក្នុងកម្មវិធី THE VOICE CAMBODIA រដូវកាលទីបី នេះក៏ជាមោទកភាពរបស់ តារាចម្រៀង ពេជ្រ សោភា ដែលជាគ្រូបង្វឹកដ៏មានសមត្ថភាពម្នាក់ដែលអាចឱ្យកូនក្រុមរបស់ខ្លួនដែលមានវ័យត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះក្លាយជាម្ចាស់ពានស្រីដំបូងគេនៅក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ។ ក្នុងនោះ ពេជ្រ សោភា ក៏បានបញ្ជាក់ច្បាស់ៗថា ការជាប់របស់កូនក្រុមខ្លួនគឺជាសមត្ថភាពពិតៗមិនមែនបានមកពីការអាណិតអាសូររបស់មហាជននោះទេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post