header ads

Sponsor

មានការចាប់អារម្មណ៍និងស៊ែរចែករំលែកព្រោងព្រាតក្រោយពីបានឃើញតារាសម្តែងលោក គន់ រៀមរតនៈ បានចែករំលែកពីស្ថានភាពផ្លូវមួយកន្លែងស្ថិតនៅក្នុងភូមិកំព្រៅ ស្រុកស៊ីធរកណ្តាលដែលមានសភាពផ្លូវពិបាកក្នុងការធ្វើដំណើរកុំថាជិះម៉ូតូសូម្បីតែធ្វើដំណើរដោយថ្មើរជើងក៏ពិបាកខ្លាំងណាស់ដែរ ។

តារាសម្តែងដែលនិយមដើរតួជាភេទទីបី គន់ រៀមរតនៈ បានបង្ហោះរូបភាពបង្ហាញពីផ្លូវដែលមានសភាពបែកភក់ខ្លាំងនារដូវវស្សាដោយភ្ជាប់ជាមួយសារខ្លីដែលមានអត្ថន័យថា «០១.១០ .២០២៣. មិនដឹងថា ត្រូវនិយាយថាម៉េចអោយវាសមចិត្តនៅពេលនេះទេ តែចង់ប្រាប់ថា អួលណែនដើមទ្រូងខ្លាំងណាស់ ទឹកភ្នែកក៍ស្រក់មិនចេញគិតថា ភូមិ ឃុំមួយនេះ ហាក់ដូចជាមហាវេទនាជាងគេជាងឯងម្ល៉េះ»។បន្ថែមពីលើនេះលោក គន់ រៀមរតនៈ បានបញ្ជាក់ថាផ្លូវមួយនេះស្ថិតនៅក្នុងភូមិកំព្រៅ ឃុំព្នៅទីមួយ ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង ។ តារាសម្តែងរូបនេះបានបោះសម្តីបន្ថែមថា «ទោះប្រេតក៏ប្រេតមិនហ៊ានមកលេងស្រុកដែរ បើផ្លូវទៅភូមិ ឃុំកំណើត ដូចប្រេតយ៉ាងហ្នឹងនោះ» ។

ជាមួយនឹងការបង្ហោះនូវស្ថានភាពផ្លូវនៅក្នុងរដូវវស្សាដែលមានសភាពពិបាកក្នុងការធ្វើដំណើរបែបនេះសូម្បីតែការដើរថ្មើដោយរជើងនោះបានធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្គមបានជួយចែករំលែកជាហូរហែរដើម្បីឱ្យអាជ្ញាធរបានឃើញពីសភាពលំបាកនៅក្នុងការធ្វើដំណើររបស់ប្រជាជននៅក្នុងភូមិឃុំមួយនេះ ។

ក្នុងនោះគេក៏បានឃើញសកម្មភាប្រជាជននៅក្នុងភូមិ និងព្រះសង្ឃបានខ្នះខ្នែងក្នុងការជញ្ជូនថ្មដើម្បីចាក់ផ្លូវជួយសម្រួលនៅក្នុងការធ្វើដំណើរខ្លះៗ ។ តារាសម្តែងដែលមានដើមកំណើតនៅក្នុងខេត្តព្រៃវែងរូបនេះរំពឹងថាភូមិរបស់លោកនឹងមានផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរដូចភូមិដទៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post