header ads

Sponsor

សមត្ថកិច្ចចាប់ខ្លួនជនសង្សយ័ជាឃា…តករម្នាក់ ដែលអារ…ក សម្លា…ប់ប្រពន្ធកូនខ្លួននៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានហើយរត់គេចខ្លួននោះ បានហើយ នៅរសៀលថ្ងៃ៧តុលា២០២៣នេះ នៅឯប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ពីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យបណ្តាញផ្សព្វផ្សាយដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័...យដែលសម្លា...ប់ប្រពន្ធកូនរបស់ខ្លួននៅខេត្តកណ្តាលនោះបានហើយ កាលពីវេលាម៉ោងជិត២រសៀល។

ជនសង្ស័...យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវនគរបាលឃាត់ខ្លួន នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីឃា...តកម្មកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានសម្លា...ប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីតូចអាយុ២ខួប ឈ្មោះ អឿន ចន្ទសីម៉ា។

បច្ចុប្បន្នជនដៃដល់កម្លាំងជំនាញកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីត្រៀមបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្ដតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post