header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសហ្វេន ហ្វេន ក្រោយពីបានឃើញតារាចម្រៀង សាយ មានរូបរាងស្គមប្រែប្រួលខុសប្លែកពីមុន ។ ជាមួយនឹងការព្រួយបារម្ភក្រោយឃើញរូបរាងរបស់ សាយ បែបនេះបានធ្វើឱ្យអ្នកគាំទ្របានជូនពរ និងខមិនឱ្យតារាចម្រៀងរូបនេះមើលថែទាំសុខភាពរបស់ខ្លួនជាចំបង ។

ជឿជាក់ថាមហាជនប្រាកដជាបានស្គាល់តារាចម្រៀង សាយ ដែលជាសិល្បករគំរូដែលតែងតែបង្កើតនូវកម្មវិធីសប្បុរធម៌រត់ជាច្រើនគីឡូឆ្លងខេត្តដើម្បីរៃអង្គាសយកថវិកាមកជួយដល់មន្ទីរពេទ្យកុមារ។ កាយវិការក៏ដូចជាទឹកចិត្តរបស់តារាចម្រៀង សាយ ត្រូវបានមហាជនជាច្រើនកោតសរសើរជាខ្លាំង។ ប៉ុន្តែក្រោយពីលោកតែងបង្កើតយុទ្ធនាការរត់ជាច្រើនគីឡូបែបនេះបានធ្វើឱ្យតារាចម្រៀងដែលធ្លាប់មានរូបរាងស្រស់សង្ហាបែរជាប្រែមកសម្បុរខ្មៅនិងមានរូបរាងស្គមខ្លាំងជាងមុន ។

យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង សាយ បានបង្ហោះរូបភាពដែលមានរូបរាងស្គមខ្លាំងភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «ឆ្នាំនេះមិនបានជួយអ្វីច្រើនទេ តែខ្ញុំនឹងមិនទាន់ឈប់ជួយទេ ដរាបណាខ្ញុំនៅមានជីវិតខ្ញុំនៅតែបន្តជួយសង្គម តិចឬច្រើនតាមសមត្ថភាពនិងលទ្ធភាពនាពេលនោះ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជា ចូលរួមទាំងអស់គ្នាដើម្បីសង្គមជាតិយើង»។

ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញក្តីរំភើបដល់ទឹកចិត្តរបស់តារាចម្រៀង សាយ តែក៏មានហ្វេន ហ្វេន ខ្លះបានបង្ហាញការព្រួយបារម្ភពីសុខភាពរបស់តារាចម្រៀងរូបនេះក្រោយឃើញលោកមានសភាពរូបរាងស្រកគីឡូបែបនេះ ។ ប៉ុន្តែតារាចម្រៀង សាយ បានប្រាប់ថានេះជារូបភាពរបស់លោកកាលអំឡុងឆ្នាំ ២០២០ និង ២០២១ ទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post