header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញរូបភាពរបស់តារារ៉េប វណ្ណដា នៅលើឆាកតន្ត្រីនៅតៃវ៉ាន់ដែលតាមរយៈរូបភាពទាំងនេះគេមើលឃើញថាពិតជាអស្ចារ្យតែម្តង ។ ប៉ុន្តែយ៉ាងណាមិនទាន់មានការបញ្ជាក់ថាតើតារារ៉េបរូបនេះនឹងទៅចូលរួមនៅក្នុងកម្មវិធីអ្វីឡើយ តែគេសង្កេតឃើញមានការអ្នកទស្សនាចូលរួមជាច្រើនកុះក។

វណ្ណដា ត្រូវបានគេចាត់ទុកជាតារារ៉េបមួយរូបដែលមានឈ្មោះបោះសំឡេងទាំងក្នុងប្រទេស និងក្រៅប្រទេសជាពិសេសប្រទេសប៉ែកអាស៊ីតែម្តង ។ជាក់ស្តែងចុងក្រោយនេះតារាដែលមានដើមកំណើតនៅក្នុងខេត្តព្រះសីហនុរូបនេះបានចេញទៅសម្តែងនៅប្រទេសជិតខាងជាបន្តបន្ទាប់ដែលមានដូចជាប្រទេសថៃ ជប៉ុន វៀតណាម ហើយនៅក្នុងពេលនេះលោកក៏កំពុងមានវត្តមាននៅទឹកដី តៃវ៉ាន់ផងដែរ ។ ជាក់ស្តែងកាលពីម្សិលមិញនេះ វណ្ណដា បានបង្ហោះរូបភាពនៅក្នុង IGដោយភ្ជាប់ជាភាសាអង់គ្លេសថា «First night in Taiwan» ដែលមានន័យថាយប់ដំបូងនៅតៃវ៉ាន់ ។ ប៉ុន្តែតារារ៉េបរូបនេះមិនបានបញ្ជាក់ថាលោកធ្វើដំណើរទៅទីនោះដើម្បីចូលរួមកម្មវិធីអ្វីឡើយ ។

div class="separator" style="clear: both;">

ប៉ុន្តែថ្មីៗនេះមានការចែករំលែករូបភាពរបស់តារារ៉េប វណ្ណដា តាមរយៈផេកមួយដែលមានឈ្មោះថា Takao Rock បានចែករំលែករូបភាពរបស់តារារ៉េប វណ្ណដា និងបងប្រុស វណ្ណថាន់ នៅលើឆាកតន្រ្តីនៅទឹកដីតៃវ៉ាន់ដែលមើលទៅពិតជាអសា្ចរ្យនឹងមានមោទកភាពជាខ្លាំងដែលតារារ៉េបជាកូនខ្មែរមានសមត្ថភាពឈរនៅលើឆាកតន្រ្តីនៃប្រទេសជិតខាងដោយមានអ្នកចូលរួមទស្សនាជាជនបរទេសយ៉ាងកុះករ ។

ក្នុងនោះក៏មានការបង្ហើបថាសំបុត្រនៅក្នុងការចូលទស្សនានៅក្នុងការប្រគំតន្រី្តមួយនេះមានតម្លៃដល់ទៅ ៤៧ដុល្លារឯណោះ។ ជាមួយរូបភាពទាំងនេះបានធ្វើឱ្យ ហ្វេន ហ្វេន របស់តារាចម្រៀង វណ្ណដា បានបង្ហាញនូវអារម្មណ៍រំភើបនឹងបានលាន់មាត់សរសើរដល់អាយដលរបស់ខ្លួនដែលមានសមត្ថភាពខ្លាំងបែបនេះ ។ អ្វីដែលចាប់អារម្មណ៍នោះនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ វណ្ណដា ក៏ត្រៀមនឹងបង្ហាញវត្តមាននៅក្នុងការប្រគំតន្រ្តីដ៏ធំនៅសហរដ្ឋអាមេរិកនៅរដ្ឋកាលីហ្វ័រនីញ៉ាជាលើកដំបូងផងដែរ ៕

<

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post