header ads

Sponsor

ថ្មីៗនេះគេបានឃើញ ចំប៉ឺខ្មៅ បានយកថវិកាចំនួនមួយលានរៀលដើម្បីទៅជួយអ្នកដែលបាន សម្រេចចិត្តគិតខ្លីលោតទឹកបញ្ចប់ជីវិតខ្លួនកាលពីកន្លងទៅថ្មីៗនេះជាបន្តបន្ទាប់។ ដើម្បីជឿសវាងការរិះគន់ដែលយកថរិកាទៅជួយដល់អ្នកគិតខ្លីបែបនេះ ចំប៉ីខ្មៅ ក៏បានចេញមុខប្រាប់ពីមូលហេតុដែលខ្លួនបានយក ថវិកាមួយចំនួនជួយដល់គ្រួសារសពយុវជនទាំងនេះ។

គេចាំបានថា ចំប៉ឺខ្មៅ ដែលទើបទទួលបានប្រាក់ជំនួយប្រមាណជា ១៤០០ដុល្លារពីសំណាក់អ្នកលេងបណ្តាញសង្គមនានាក្រោយពីបុគ្គលរូបនេះបានប្រកាសថានឹងយកថវិកាទាំងនេះទៅប្រទេសថៃដើម្បីថតរូបភាពប្រាសាទថ្មបង្ហាញមហាជនឱ្យបានច្បាស់លាស់ ។  ប៉ុន្តែក្រោយមក ចំប៉ឺខ្មៅ ក៏បានប្តូរចិត្តមិនទៅទីនោះវិញ តែបានប្រាប់ថានឹងយកថវិកាដែលជាជំនួយសប្បុរជនទាំងអស់ទៅធ្វើរឿងផ្សេង ។

ជាក់ស្តែងថ្មីៗនេះគេបានឃើញចំប៉ឺខ្មៅ បានយកថវិកាទៅចូលបុណ្យសពយុវជនដែលបានលោតទឹកសម្លាប់ខ្លួននាពេលកន្លងមកចំនួនពីរគ្រួសារដោយក្នុងមួយគ្រួសារមួយលានរៀល ។

ជៀសវាងការយល់ច្រឡំនោះ ចំប៉ឺខ្មៅ ក៏បាននិយាយថា« បើសួរថាហេតុអ្វីខ្ញុំយកថវិកា ចូលរួមចំណែក មនុស្សលោតទឹកអត្តឃាត ចម្លើយ: ខ្ញុំឆ្លងកាត់ការបាក់ទឹកចិត្តធ្ងន់ធ្ងរកំឡុងពេល មុនជាប់ពន្ធនាគារ កំឡុងពេលជាប់ និងពេលចេញមកវិញខ្ញុំរឹងមាំ ព្រោះខ្ញុំទទួលបានក្ដីស្រឡាញ់ពេញលេញពីម្ដាយខ្ញុំ ដែលខ្ញុំអាចឆ្លងកាត់មកបាន ក៏រាប់ថាជាបុណ្យសំណាង របស់ខ្ញុំ ខ្ញុំចង់ចែករំលែកទុក្ខ អ្នកដែលគាត់បានគិតខ្លី ព្រោះតែសម្ពាធផ្លូវចិត្តចុងក្រោយ ការសម្រេចចិត្តរបស់អ្នកមានតម្លៃ ខ្ញុំមិនអាចបន្ទោស ឬប្រឆាំងនោះឡើយ» ។ ជុំវិញការលើកឡើងរបស់ ចំប៉ីខ្មៅ ក៏ទទួលបានការគាំទ្រពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមមួយចំនួនផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post