header ads

Sponsor

គេធ្លាប់តែឃើញតារាសម្តែងលោក ហង្ស សំបើមស័ក្តិ និងអ្នកលក់អនឡាញរូបស្រស់ ចែកា ឃោសនាផលិតផលនិងថតរឿងយ៉ាងស្និទ្ធស្នាលដូចគូស្នេហ៍ពិតៗ  ។ ប៉ុន្តែថ្មីៗនេះតារាសម្តែងប្រុសរូបនេះបែរជាចង់ដើរចេញមុខបញ្ចប់កិច្ចសន្យាដោយលើកឡើងថា កុំប្រើអំណាចជាម្ចាស់ប្រេនមកបញ្ជាលើការងារ កុំធ្វើជាមនុស្សអាត្មានិយម...។ ទោះបីជាយ៉ាងនេះក្តីគេមិនដឹងថាតើការបង្ហាញពីភាពមិនចុះសម្រុងជាមួយគ្នានៅតាមបណ្តាញសង្គមបែបនេះជាការពិតឬគ្រាន់តែសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ឡើយ។

ដ្បិតមិនមែនជាតារាអាជីព តែអ្នកលក់អនឡាញ ចែកា មានភាពប៉ិនប្រសព្វនៅក្នុងការសម្តែងរឿងខ្លីៗជាមួយលោក ហង្ស សំបើមស័ក្តិ បានយ៉ាងស័ក្តិសម និងស្និទ្ធស្នាលជាខ្លាំងរហូតអ្នកខ្លះលាន់មាត់ថាអ្នកទាំងពីរដូចគូស្នេហ៍ពិតៗតែម្តង ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះគេបានឃើញតារាសម្តែង ហង្ស សំបើមស័ក្តិ បានបង្ហោះសារជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមនឹងចង់ដកខ្លួនមុនបញ្ចប់កិច្ចសន្យាថែមទៀត ។

លោក ហង្ស សំបើមស័ក្តិ បាននិយាយថា«កុំប្រើអំណាចជាម្ចាស់ប្រេនមកបញ្ជាលើការងារ កុំធ្វើជាមនុស្សអាត្មានិយម យល់តែពីអារម្មណ៍ខ្លួនឯង អូនជាអ្នកនិយាយថាបញ្ចប់ ok បងសុខចិត្តដើរចេញចប់»«បងមិនចង់ស្តាយក្រោយទើបឱ្យអូនដូរតួទៅបងឈប់ថតហើយ ថ្ងៃមិញជួបគ្នាហើយបងឆ្អែត»។

ទោះបីជាយ៉ាងណាក្តីគេមិនបានតើការដែលលោក ហង្ស សំបើមស័ក្តិ ដកខ្លួនចេញពីការងារមុនកិច្ចសន្យាបែបនេះជាការពិតឬគ្រាន់តែជាការសម្តែងឡើយ ។ ដូចដឹងស្រាប់ហើយថាកន្លងមកលោក ហង្ស សំបើមស័ក្តិ និងចែកា បានបង្ហាញភាពផ្អែមល្ហែមយ៉ាងស៊ីជម្រៅនៅក្នុងការសម្តែងរបស់ពួកគេនៅក្នុងរឿងនីមួយៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post