header ads

Sponsor

នៅលើបណ្ដាញសង្គមនាល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣នេះ មហាជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញសិល្បករ សិល្បការិនីល្បីៗជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ និងសោកស្ដាយចំពោះមរណៈភាពកញ៉ា ឈាង រ័ត្ន ដែលគេស្គាល់ជាទូទៅថាជាស្វាមីស្រីអូន សម្រស់ធម្មជាតិ។

ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធនឹងឧកញ៉ា ឈាង រ័ត្ន បានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន ពិតជាទទួលមរណភាពមែន។ ប៉ុន្តែពាក់ព័ន្ធមូលហេតុ ដែលនាំឱ្យមរណភាពនេះ មិនទាន់ត្រូវបានទម្លាយនៅឡើយទេ ខណៈតារាកំប្លែង នាយពែកមី នាយគ្រឿន និងតារាល្បីៗផ្សេងទៀតបានបង្ហោះសារកាន់ទុក្ខ និងសារសោកស្ដាយចំពោះការបាត់បង់ឧកញ៉ា ដែលពួកលោកធ្លាប់រួមការងារជាមួយមកនេះ។

សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី ហៅស្រីអូន បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post