header ads

Sponsor

មិនខុសពីមិត្តភក្តិក្នុងសិល្បៈនានាឡើយក្នុងនាមជាអតីតតារាចម្រៀងនៅក្នុងផលិតកម្មរាម របស់លោកឧកញ៉ា ឈាង រ័ត្ន និងអ្នកនាង ស្រីអូន តារាចម្រៀង មាស សុខសោភា បានបង្ហាញនូវក្តីសោកស្តាយចំពោះមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ។ បន្ថែមពីលើនេះតារាចម្រៀង មាស សុខសោភា ក៏បានលើកទឹកចិត្ត ស្រីអូន ឱ្យរឹងមាំដើម្បីមើលថែទាំកូន នឹងឈប់បន្ទោសខ្លួនឯងទៀត ។

ភ្ជាប់ជាមួយការបង្ហោះរូបភាពអនុស្សាវរីយ៍ជាមួយឧកញ៉ា ឈាង រ័ត្ន និង ស្រីអូន តារាចម្រៀង មាស សុខសោភា បានបង្ហាញអារម្មណ៍របស់ខ្លួនថា «នាងខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារទាំងសងខាងនៃសពហើយក៏សូមមេត្តាករុណាបងប្អូនដែលជាជនខ្មែរដូចគ្នាបញ្ឈប់ការចែករំលែករូបភាពណាមួយដែលមិនសមរម្យនៃសព សូមអោយវិញ្ញាណក្ខន្ធបានស្ងប់ផងហើយក៏ត្រូវមិនមានការវែកញែករឺក៏ទំលាក់កំហុសរឹក៏មើលគ្នាក្នុងក្រសែភ្នែកជាសត្រូវអ្វីទៀតទៅ ហើយក៏សូមធ្វើការលើកទឹកចិត្តដល់ប្អូនស្រី ស្រីអូន សូមប្អូនរឹងមាំឡើងមើលថែខ្លួនឯងអោយបានល្អមិនត្រូវបន្ទោសខ្លួនឯងទៀតអីហើយសូមអោយប្អូនមើលថែដំណក់ឈាមរបស់ស្វាមីអោយបានល្អនិងឆ្លាតដូចប៉ាម៉ាក់គាត់ សូមអោយព្រះគ្រប់អង្គប្រទានពរដល់សពលោក ឈាង រត្ន័ និងអហោរសិកម្មដល់ពួកយើងផងចុះ»។

ការចាកចេញរបស់ឧកញ៉ា ឈាង រ័ត្ន ដោយមិនត្រឡប់បែបនេះបានធ្វើឱ្យមជ្ឈដ្ឋានទាំងក្នុង និងក្រៅសិល្បៈផ្ទុះការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាលោកសម្រេចចិត្តគិតខ្លីបែបនេះឡើយ ។ប៉ុន្តែយ៉ាងណាការចាកចេញរបស់បានបន្សល់នូវកេរ្តិ៍ឈ្មោះដូចពាក្យចាស់និយាយថាទូកទៅតែកំពង់នៅ ។

 ងាកមកអ្នកនាង ស្រីអូន ឯណេះវិញបើតាមការលើកឡើងរបស់បងប្រុសបានឱ្យនៅក្នុងថ្ងៃទី ១២នេះថា ប្អូនស្រីរបស់ខ្លួនអ្នកនាង ស្រីអូន ទើបដឹងរឿងស្វាមីព្រោះអ្នកនាងត្រូវបានក្រុមគ្រួសាររៀបចំដំណើរកម្សាន្តមួយដើម្បីឱ្យអ្នកនាងសប្បាយចិត្ត។  ប៉ុន្តែក្រោយឮដំណឹងអកុសលរបស់ស្វាមីបែបនេះអ្នកនាងមានការរំជួលចិត្តខ្លាំងរហូត ក្រុមគ្រួសារសម្រេច បញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post