ក្រោយពីលោកឧកញ៉ា ឈាង រ័ត្ន បានធ្វើអ..ត្តឃា..តដោយច..ង..កកាលពីថ្ងៃទី ១១ ម្សិលមិញនេះបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម តែក្នុងនោះក៏មានការលើកឡើងពីមតិមួយចំនួនថាស្វាមីរបស់ ស្រីអូន អាចនឹងទទួលមរណភាពដោយអំពើឃាតកម្មយោងតាមរបួសមួយចំនួននៅលើផ្ទៃមុខសាកសព។ ប៉ុន្តែមុននេះបន្តិចពិធីករ សុខ រ៉ាស៊ី បានចេញមុខបញ្ជាក់ថាស្វាមីអ្នកនាង ស្រីអូន ពិតជាបានធ្វើអ..ត្តឃា..តដោយខ្លួនឯងយ៉ាងពិតប្រាកដព្រោះសមត្ថកិច្ចបានពិនិត្យកាម៉ារ៉ា និងធ្វើកោសល្យវិច័្ឆយរួចហើយ ។
ក្រោយពីមានការវិភាគមួយចំនួនពីសំណាក់មហាជនថាការស្លាប់របស់ស្វាមី ស្រីអូន អាចជាអំពើឃាតកម្មដោយយោងទៅតាមស្លាកស្នាមមួយចំនួនដែលបានបន្សល់នៅលើផ្ទៃមុខសាកសព ។ បន្ថែមពីលើនេះក៏មានការទទូចពីសំណាក់បងស្រីរបស់ ឧកញ៉ា ឈាង រ័ត្ន សុំឱ្យសមត្ថកិច្ចក៏ដូចជាអ្នកសារព័ត៌មានសុំជួយតាមដាននៅក្នុងរឿងនេះព្រោះអ្នកស្រីមិនជឿថាឧកញ៉ា ឈាង រ័ត្ន ធ្វើអ..ត្តឃា..តដោយខ្លួនឯងឡើយ ។
ប៉ុន្តែនៅមុននេះបន្តិចពិធីករ សុខ រ៉ាស៊ី បានចេញមុខអះអាងច្បាស់ៗតាមរយៈការបង្ហោះសារដែលមានអត្ថន័យថា «សូមកុំយល់ច្រឡំជាមួយព័ត៌មានមិនពិត ខ្ញុំហ៊ានអះអាងបង ឈាង រ័ត្ន ទទួលមរណភាពដោយអ..ត្តឃា..តខ្លួនឯង ព្រោះសមត្ថកិច្ចបានពិនិត្យកាម៉ារ៉ាសុវត្ថិភាពនិងកោសល្យវិច្ឆ័យរូចហើយ»។
ពេលនេះសពរបស់ឧកញ៉ា ឈាង រ័ត្ន ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យទៅតាមប្រពៃណីខ្មែរដោយមានការចូលរួមរំលែកទុក្ខពីសំណាក់សាច់ញាតិនិងមិត្តភក្តិជាច្រើន។ ម្នាក់ៗបានត្រឹមតែសោកស្តាយដែលបានបាត់បងនូវមនុស្សល្អដែលជាធនធាននៅក្នុងសង្គមដូចជាស្វាមីអ្នកនាង ស្រីអូន នឹងសូមឱ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព ។ រហូតមកដល់ពេលនេះគេមិនទាន់ដឹងថាតើអ្នកនាង ស្រីអូន មានស្ថានភាពបែបណាទេ ព្រោះមិនអាចទាក់ទងសុំការបញ្ជាក់ពីសំណាក់បងប្រុសអ្នកនាងបាន៕